ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខួបទី១៥៦ទិវាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភាធ្វើឡើងនៅថ្ងៃទី០៨ឧសភាក្រោមប្រធានបទ«ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា-I Love Cambodian Red Cross»

131

ភ្នំពេញ៖ដើម្បីអោយពិធីអបអរសាទរខួបលើកទី១៥៦ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម០៨ឧសភា២០១៩នៅពេលខាងមុខដំណើរការទៅដោយរលូននឹងទទួលបានជោគជ័យរដ្ឋ្ឋបាលរាជធានីភ្នំពេញថ្ងៃទី២៩ខែមេសាឆ្នាំ២០១៩នេះបានបើកកិច្ចប្រជុំមួយដើម្បីត្រៀមកម្លាំងរៀបចំសន្តិសុខសណ្ដាប់ធ្នាប់អោយបានល្អប្រសើរក្នុងពិធីខាងលើ។

   កិច្ចប្រជុំក្រោមការចូលរួមអធិបតីភាពលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញព្រមទាំងសមត្ថកិច្ចពាក់ព័ន្ឋដើម្បីធានាឲ្យបាននូវដំណើរការនៃអង្គពិធីប្រជុំប្រព្រឹត្តទៅដោយរលូននិងរក្សាឲ្យបានសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំនិងមហាជនចូលរួមក្នុងអង្គពិធី។

   តាមគណៈកម្មាធិការកាកបាទក្រហមកម្ពុជាដើម្បីត្រៀមរៀបចំខួបទី១៥៦ទិវាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមឧសភានៅថ្ងៃទី០៨ខែឧសភាឆ្នាំ២០១៩ខាងមុខនេះក្រោមប្រធានបទ«ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា-I Love Cambodian Red Cross»

    ទិវាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមឧសភានិងអបអរខួប១០០ឆ្នាំនៃការបង្កើតសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហមអឌ្ឍចន្ទក្រហម(១៩១៩២០១៩) នឹងប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជានៅថ្ងៃទី០៨ខែឧសភាឆ្នាំ២០១៩ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាដោយមានវត្តមានឥស្សរជនថ្នាក់ដឹកនាំជាតិអន្តរជាតិនិងសប្បុរសជនចូលរួមប្រមាណច្រើនពាន់នាក់៕

អត្ថបទដែលជាប់ទាក់ទង