ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយភ្លៀកកក់ខែមួយមេធំ ធ្វើឲ្យ ត្រីនៅទន្លេឆ្មា ងាប់អស់ ជាង២៥តោន

108

កំពង់ធំ៖ ភ្លៀងលាយ ខ្យល់ ​ព្យុះដែលមាន​រយៈពេល​ជិត ៣ម៉ោង កាល​ពី​ល្ងាច​ថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០១៩ បានធ្វើឲ្យ ត្រី​ច្រើន​ប្រភេទក្នុង​ទន្លេ​ឆ្មា ខេត្ត​កំពង់ធំ។ បើ​តាម​ការ​ប៉ាន់ស្មានពីអាជ្ញាធរ ចំនួន​ត្រីងាប់​ក្នុង​ទន្លេឆ្មា​នេះ អាច​មាន​រហូត​ដល់​ទៅជាង ២៥តោន។
ភ្លៀងកក់ខែមួយមេកាលពីថ្ងៃទី២៨ខែមេសា ឆ្នាំ២០១៩ ដែលធ្វើឲ្យ ទូទាំង ប្រទេសទទួលបានសំណើម ក៏ប៉ុន្តែក៏ទទួលបាននៅ ខ្យល់កន្ត្រាក់ ធ្វើអោយប៉ះពាល់ដ៏លំនៅដ្ឋានផងដែរ។
ក្នុងនោះក៏មានហេតុការភ្ញាក់ផ្អើលមួយបានកើត ឡើងផងដែរ គឺមានត្រីងាប់ប្រមាណ ២៥តោន នៅ ទន្លេឆ្មា ដែលស្ថិតនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោយទទួលនៅភ្លៀងខ្យល់មួយនេះ៕

អត្ថបទដែលជាប់ទាក់ទង