ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកចេង មុនីរ៉ា ណែនាំអោយអាជ្ញាធរ និងសមត្ថកិច្ចសមត្ថកិច្ច សហការគ្នា អនុវត្តអោយបានជាប់ជាប្រចាំ​ គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព

113

ភ្នំពេញ៖ ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ដែលបានធ្វើឡើង កាលពីរសៀល ថ្ងៃទី២៩ខែមេសានេះ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំអោយមន្រ្តីអាជ្ញាធរគ្រប់មូលដ្ឋាន បន្តយកចិត្តទុកដាក់ អនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្តិភាព តាមរយៈការធ្វើវេទិការសាធារណៈ អោយបាន ជាប់ជាប្រចាំ និង ចូលរួមដោះស្រាយរាល់សំណូមពររបស់ពួកគាត់ អោយបានទាន់ពេលវេលា ទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន ហើយចៀសវាងដាច់ខាតការធ្វើសន្យាខ្យល់ ឬ ភូតភរគាត់ ថានឹងជួយអ្វីមួយ ព្រោះទង្វើរនេះ មិនមែនជាទំលាប់របស់យើងទេ។ អ្វីដែលជាសំណូមពរ ហើយដែលយើងអាចធ្វើបាន គឺត្រូវតែធ្វើភា្លម ហើយអ្វីដែលហួសពីសមត្ថភាព យើងត្រូវរាយការជូនទៅថ្នាក់លើជាបន្ត។ លោកអភិបាលខណ្ឌបានលើកឡើងថា៖ កន្លងមក បន្ទាប់ពីមានការបើក វេទិការ សាធារណៈជារៀងរាល់ខែមក រាល់បញ្ហាបទល្មើស និង បញ្ហាអវិជ្ជមាននានា ដែលតែងតែកើតមាននាពេលកន្លងមក គឺមានការថយចុះជាបន្តបន្ទាប់។ មូលហេតុនៃការថយចុះបទល្មើសនេះ គឺដោយសារប្រជាពលរដ្ឋបានសហការយ៉ាងល្អ ជាមួយអាជ្ញាធរមូលដ្ឋាន និង នគរបាលប៉ុសិ៍្តរដ្ឋបាល តាមរយៈការរាយការណ៍បានទាន់ពេលវេលា នូវរាល់ហេតុការណ៍នានាបាន កើតឡើងក្នុងមូលដ្ឋានរបស់ពួកគាត់ ដែលកំពុងរស់នៅសព្វថ្ងៃ។ ជាមួយគ្នានេះលោកក៍បាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តសហការជាមួយអាជ្ញាធរ និង នគរបាលប៉ុស្តិ៍រដ្ឋបាល តាមរយៈការចូលរួមរាយការណ៍ជាបន្ទាន់ នៅពេលមានហេតុការបទល្មើសកើតឡើងចំពោះគ្រួសារយើង និង អ្នកជិតខាងយើង ដើម្បីសមត្ថកិច្ចបង្ក្រាបអោយបានទាន់ពេល។ ការដាក់កំលាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមច្រកល្ហក និងតាមដងផ្លូវសំខាន់នានា ជាប្រចាំ ក៍ជាប្រការមួយសំខាន់បំផុត ក្នុងការទប់ស្កាត់នូវរាល់ការប៉ុនប៉ង ប្រព្រឹត្តបទល្មើសពី សំណាក់ជនអាក្រក់មួយចំនួន។ ទាក់ទងទៅនឹងការងារបរិស្ថាន លោកអភិបាលខណ្ឌ ក៍បានស្នើរ អោយសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន និមួយៗ យកចិត្តទុកដាក់ពីអ្នករកស៊ី រថយន្ត ដឹកដី ដឹកខ្សាច់ ដែលកំពុងធ្វើអាជីវកម្មតាមដងផ្លូវនានា ដោយរិតបណ្តឹងអោយបានខ្លាំង បំផុត ចំពោះម្ចាស់យាន្តយន្តណា មិនបានគោរពតាមការណែនាំ របស់សាលារាជធានីភ្នំពេញ ធ្វើអោយដី ឬ ខ្សាច់ ធ្លាក់ហូររោយមកលើផ្លូវថ្នល់។ បើមានករណីនេះកើតឡើង ត្រូវតែអោយម្ចាស់ឡានដឹកដីនោះ លាងផ្លូវដែលខ្លួនកំពុងធ្វើអាជីវកម្ម អោយបានស្អាតភ្លាមៗ ឡើងវិញ។ ចំពោះការងារបំរើសេវាសាធារណៈ,គ្រប់មូលដ្ឋានសង្កាត់ទាំងអស់ ត្រូវតែបំរើប្រជាពលរដ្ឋអោយបានទាន់ពេលវេលាដោយមិន គឹតពីផលប្រយោជន៍ឡើយ៕

អត្ថបទដែលជាប់ទាក់ទង