ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនចៅ ប្តឹង ស្នងការខេត្តកណ្តាល ព្រោះខឹងដកមិនឲ្យកាងល្បែង តែលោកបដិសេធ

108

(ភ្នំពេញ)៖ ស្នងការ នគរបាល ខេត្ត កណ្ដាល រង ការ ចោទ ថា ប្រព្រឹត្ត អំពើ ពុក រលួយ និង ប្រើ អំណាច ផ្ដាច់ការខណៈក្រុមនគរបាលកាងល្បែងនៅស្រុកស្អាង ប្តឹងមេខ្លួនឯង គឺលោកស្នងការខេត្តកណ្តាល ព្រោះខឹងដកមិនឲ្យកាងល្បែង។

ករណីនេះស្នងការ នគរបាល ខេត្ត កណ្ដាល លោក អ៊ាវ ចំរើន បាន ច្រាន ចោល ការ ចោទ ប្រកាន់ លើ រូប លោក ថា បាន ប្រព្រឹត្ត អំពើ ពុក រលួយ ហើយ លោក ហៅ ការ ចោទ ប្រកាន់ នេះ ថា មាន ចេតនា បង្ខូច កិត្តិយស រូប លោក តែ ប៉ុណ្ណោះ។

ក្នុង បណ្ដឹង មួយ ដែល ផ្ញើ ជូន ទៅ រដ្ឋ មន្ត្រី ក្រសួង មហាផ្ទៃ លោក ស ខេង តាំង ពី ថ្ងៃ ទី ១៩ ខែ មេសា កន្លង មក ក្រុម មន្ត្រី នគរបាល ខេត្ត កណ្ដាល បាន ចោទ លោក អ៊ាវ ចំរើន ថា បាន ប្រើ អំណាច ផ្ដាច់ ការ និង ប្រព្រឹត្ត អំពើ ពុក រលួយ។
បណ្ដឹងអម ទៅ ដោយ ស្នាម មេដៃ និង គ្មាន ឈ្មោះ នោះ ក្រុម មន្ត្រី នគរបាល ខេត្ត កណ្ដាល បាន ស្នើ ទៅ លោក ស ខេង ដក ហូត តំណែង ស្នងការ នគរបាល ខេត្ត កណ្ដាល រូប នេះ។

លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល កាលពីពេលថ្មីៗនេះត្រូវបានកូនចៅក្រោមឱវាទ ដែលមិនស្តាប់ឱវាទកើតទុក្ខមិនសុខចិត្ត និងនាំគ្នាយ៉ាងហោចណាស់៦នាក់ដាក់ពាក្យប្តឹងឲ្យសម្តេច ក្រឡាហម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជួយរកយុត្តិធម៌។
យោងតាមពាក្យបណ្តឹងដែលបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានក្នុងស្រុកចុះផ្សាយដោយបង្ហាញត្រឹមតែខ្ចៅដៃ អ្នកប្តឹងលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ទៅសម្តេច ក្រឡាហោម គឺជាក្រុមនគរបាលស្រុកស្អាង ដែលត្រូវលោកស្នងការខេត្តសម្រេចដកតំណែងបញ្ឈរជើងព្រោះតែខូចពេកបើកឲ្យមានល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែង។

គួរកត់សម្គាល់ថា បណ្តឹងរបស់កូនចៅក្រោមឱវាទលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានផ្ទុះឡើងបន្ទាប់ពីស្នងការខេត្តរូបនេះ បានចេញសេចក្តីសម្រេចដកតំណែងមន្ត្រីនគរបាលស្រុកស្អាងចំនួន៣នាក់ បន្ទាប់ពីរកឃើញថា ពួកគេមានការជាប់ពាក់ព័ន្ធនឹងអំពើកាងបនល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានដែលពួកគេគ្រប់គ្រង។
លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង, លោកវរសេនីយ៍ទោ ស៊ុប លាងសែ ឈ្មោះដើម ហូ សែ អធិការរងនគរបាលស្រុកស្អាង និងលោកអនុសេនីយ៍ទោ ជៃ សំអាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ត្រូវដកបញ្ឃរជើងនៅស្នងការដ្ឋាននគរបាលខេត្ត ប៉ុន្តែពួកគេមិនដែលបង្ហាញខ្លួនឡើយ ទោះបីកោះហៅប៉ុន្មានដងក៏ដោយ។

សូមជម្រាបថា លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានរងការចោទប្រកាន់ថា បើកដៃឲ្យមានល្បែងស៊ីសងខុសច្បាប់ គឺបញ្ជល់មាន់ និងវង់អាប៉ោង នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយផ្គើនបទបញ្ជា និងអនុសាសន៍របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ទីតាំងលេងល្បែងស៊ីសងខុសច្បាប់ មានដូចជា សង្វៀនបញ្ជល់មាន់ និងវង់អាប៉ោង នៅចំណុចភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល លេងយ៉ាងគគ្រឹកគគ្រេង រយៈពេល៥ថ្ងៃ ដោយមានអ្នកលេងប្រមាណ៣០០នាក់ បែរជាមិនបង្ក្រាប រហូតកម្លាំងស្នងការខេត្តកណ្តាលបើកប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩។
ក្រៅពីទីតាំងជល់មាន់ អាប៉ោង នៅចំណុចភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ក៏នៅមានទីតាំងល្បែងស៊ីសងខុសច្បាប់មួយចំនួនទៀត នៅក្នុងស្រុកស្អាង ដូចជានៅឃុំស្វាយប្រទាល ឈ្មោះ ហុង ជាមេសង្វៀន និងនៅឃុំខ្ពប និងនៅឃុំទឹកវិល…។ល ដែលក្នុងមួយវង់ៗមនុស្សមិនក្រោម២០០នាក់ ចូលលេងនោះទេ។
នៅស្វាយប្រទាល មានមេបាញ់អាប៉ោង ឈ្មោះ ស៊ ម៉ាន់ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិពោធិប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ដោយបើកលេងនៅភូមិព្រែកតាតិន។
មេសង្វៀនមាន់ជល់ឈ្មោះ ស្រាង ហុង ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង បើសង្វៀនបញ្ជល់មាន់នៅពោធិប៉ាង។ 
ចំណែកអ្នកចាត់ចែងបើកលេងជល់មាន់ អាប៉ោង នៅចំណុចភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ចូលហ៊ុនជាមួយឈ្មោះ ថៃ ថី ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិបឹងខ្ពប ឃុំខ្ពបស្រុកស្អាង។

ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោក អ៊ាវ ចំរើន បាន ច្រាន ចោលការ ចោទ ប្រកាន់ នេះ ហើយ ចាត់ ទុក បណ្ដឹង នេះ ថា ជា ការ សង សឹក ទៅ នឹង វិធានការ របស់ លោក បង្ក្រាប ទៅ លើ វង់ ល្បែង ជល់ មាន់ ដ៏ ធំ មួយ នៅ ក្នុង ស្រុក ស្អាង កាល ពី ពាក់ កណ្ដាល ខែ មេសា កន្លង មក នេះ។
លោក អ៊ាវ ចំរើន មាន ប្រសាន៍ប្រាប់សារព័ត៌មានក្នុងស្រុក ថា៖ «គ្រាន់តែជាពាក្យសរសេរអសុរោះ របស់អ្នកចង់បង្ហោះបង្ខូចយើងក៏មិនដឹង ឬក៏ជារឿងពិតក៏មិនដឹង ធ្វើម៉េចដឹង បើមិនទាន់មានការត្រួតពិ និត្យផង ខ្ញុំបាទក៏អត់ទាន់ដឹងដែរ»៕

អត្ថបទដែលជាប់ទាក់ទង