សាលាខណ្ឌទួលគោកបានរើឥវ៉ាន់ចេញនិងផ្លាស់ប្តូរមកទីតាំងថ្មីហើយក្រោយពីគេលក់កាលពី៧ឆ្នាំមុន
ភ្នំពេញ៖អគាររដ្ឋបាលខណ្ឌទួលគោក(សាលាខណ្ឌទួលគោក)ត្រូវបានមន្ត្រីដែលបំរើក្នុងអគារនេះរើឥវ៉ាន់ចេញនិងផ្លាស់ប្តូរមកកាន់ទីតាំងថ្មីហើយក្រោយពីអគាេចាស់ត្រូវបានគេលក់កាលពី៧ឆ្នាំមុន។
អគាររដ្ឋបាលខណ្ឌទួលគោកថ្មីមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៥៩៦សង្កាត់បឹងកក់ទី២ខណ្ឌទួលគោក(ខាងលិចវិទ្យាល័យឥន្ទ្រទេវី) ។
អគាររដ្ឋបាលខណ្ឌទួលគោកថ្មីនេះមានកំពស់៧ជាន់បំពាក់ដោយជណ្តើរយន្តបង្កលក្ខណៈងាយស្រួលដល់មន្ត្រីរាជការក្នុងការបំពេញការងារ។ក្នុងនោះសម្រាប់ការិយាល័យច្រកចេញចូលតែមួយខណ្ឌស្ថិតនៅជាន់ក្រោមនៃអគាររដ្ឋបាលនេះផងដែរដើម្បីបំរើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ។
មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានឲ្យដឹងថាអាគាររដ្ឋបាលខណ្ឌទួលគោកចាស់មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវទេពផនក្នុងសង្កាត់ផ្សារដេប៉ូទី១ត្រូវបានគេសម្រេចលក់ដោយបានចេញសជណនៅឆ្នាំ២០១២ ប៉ុន្តែដោយការរកទីតាំងអគាររដ្ឋបាលថ្មីមិនទាន់បាននៅឡើយក៏នៅបន្តធ្វើការងារនៅក្នុងអាគារ អាគារចាស់នេះរហូតមកលុះមកដល់ចុងខែមេសានេះពោលគឺក្រោយពីអាគារថ្មីត្រូវបានសាងសង់រួចរាល់ទើបមន្ត្រីសាលាខណ្ឌទួលគោកធ្វើការរុះរើសម្ភារៈបម្រើការងារមកដាក់នៅទីតាំងថ្មីនេះតែម្ដង។
អាគាររដ្ឋបាលខណ្ឌទួលគោកថ្មីដែលត្រូវបានរឿងមកបំពេញការងារនេះអាគារកំពស់រហូតទៅដល់៧ជាន់និងបំពាក់ទៅដោយជណ្តើរយន្តទំនើបប៉ុន្តែអ្វីដែលធ្វើឲ្យមន្ត្រីមួយចំនួនមានការមានការទើសចិត្តនោះគឺដោយសារទីតាំងថ្មីនេះមានទីតាំងតូចចង្អៀតពិបាកចូលចតនិងពិបាកដាក់សម្ភារៈផ្សេងៗទៀត។
គួរបញ្ជាក់ផងដែរថានៅក្នុងអាណាចក្រខណ្ឌទួលគោកមានអគាររដ្ឋបាលជាច្រើនកន្លែងត្រូវបានគេលក់ធ្វើការដោះដូរក្នុងនោះមានទាំងអគាររដ្ឋបាលខណ្ឌទួលគោកអធិការដ្ឋាននរគរបាលខណ្ឌទួលគោកសាលាសង្កាត់បឹងកក់ទី១សាលាសង្កាត់បឹងកក់ទី២និងប៉ុស្តិ៍ប៉ូលីសរដ្ឋបាលផ្សារដេប៉ូទី២ជាដើមហើយទីតាំងដែលគេលក់នោះសុទ្ធតែទីតាំងនៅលើមហាវិថីធំៗមានតំលៃថ្លៃៗដែលអាចបើកអាជីវកម្មរកស៊ីជាខ្នាតធំៗបាន៕