ភ្លៀងប្រវត្តិសាស្រ្ត ធ្លាក់បានវាយប្រហារប្រទេសជប៉ុន ដោយបានសម្លាប់មនុស្សយ៉ាងតិច 49 នាក់
ទូរទស្សន៍ NHK បានផ្សាយថា មនុស្សជាង 49 នាក់បានស្លាប់និង 48 នាក់ទៀតបាត់ខ្លួន នៅភាគខាងលិច និងភាគកណ្តាល នៃប្រទេសជប៉ុន ដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅតំបន់នោះ ដោយមានមនុស្សជាង 1,6 លាននាក់ បានជម្លៀសចេញពីផ្ទះរបស់ពួកគេ។
ភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុន បានហៅអាកាសធាតុថា ភ្លៀងប្រវត្តិសាស្ត្រ ហើយទីភ្នាក់ងារនេះ បានបង្កើតការព្រមានអាកាសធាតុ ពិសេសសម្រាប់ខេត្តចំនួនបី នៅលើកោះហុនស៊ូ។
ទីភ្នាក់ងារនេះបានឱ្យដឹងថា បើទោះបីជាអាកាសធាតុ បានតាំងលំនៅរវាងភាគខាងលិច និងភាគខាងកើត នៃប្រទេសជប៉ុនក៏ដោយ ក៏មានគ្រោះថ្នាក់ដែលមានភ្លៀងធ្លាក់ខ្លាំងដែរ នៅពេលខ្យល់ក្តៅបានហូរទៅមុខ។ វាបាននិយាយថា តំបន់មួយចំនួនត្រូវបានប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃអាទិត្យ។
លោក Yoshihide Suga ប្រធានខុទ្ទកាល័យបាននិយាយថា ប៉ូលិសប្រមាណ 48.000 នាក់ និងអ្នកពន្លត់អគ្គីភ័យ និងសមាជិកកងកម្លាំងការពារខ្លួន របស់ជប៉ុន ត្រៀមខ្លួនជួយ។
ទីភ្នាក់ងារនេះបាននិយាយថា នៅក្នុងទីក្រុង Motoyama ដែលជាទីក្រុងមួយនៅកោះ Shikoku ប្រហែល 600 គីឡូម៉ែត្រពីរដ្ឋធានីតូក្យូ មានភ្លៀងធ្លាក់ 583 មិលី្លម៉ែត្រ បានធ្លាក់ចុះនៅចន្លោះ ថ្ងៃសុក្រ និងព្រឹកថ្ងៃសៅរ៍នេះ។
ទោះបីជាអាកាសធាតុបានកើតមានឡើង រវាងភាគខាងលិច និងភាគខាងកើត នៃប្រទេសជប៉ុនក្តី ក៏មានហានិភ័យ ដែលមានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅពេលខ្យល់ក្តៅបានហូរឆ្ពោះទៅមុខ។
ក្នុងចំណោមអ្នកស្លាប់មានបុរសម្នាក់ ដែលបានធ្លាក់ពីស្ពាន ទៅទន្លេនៅភាគខាងលិច ទីក្រុងហ៊ីរ៉ូស៊ីម៉ា និងបុរសម្នាក់អាយុ 77 ឆ្នាំ នៅតាកាស៊ីម៉ា ចម្ងាយ 56 គីឡូម៉ែត្រ ខាងកើតរដ្ឋធានីក្យូតូ ដែលត្រូវបានបោកចូលក្នុងប្រឡាយមួយ នៅពេលគាត់ធ្វើការ ដើម្បីដកចេញ កំទេចកំទី, ទូរទស្សន៍ NHK បានឱ្យដឹងថា។
មនុស្ស 4 នាក់នៅក្នុងខេត្ត Ehime ខេត្ត Hiroshima និងខេត្ត Yamaguchi ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីរងរបួស ក្នុងការរអិលបាក់ដី។
នៅព្រឹកថ្ងៃសុក្រនេះ មនុស្សជាង 1,6 លាននាក់ត្រូវបានគេបញ្ជា ឱ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ខ្លួន ដោយសារតែទឹកជំនន់ និងការរអិលបាក់ដីបន្ថែមទៀត ដោយមានមនុស្សជាង 3,1 លាននាក់ត្រូវបានគេណែនាំឱ្យចាកចេញ។
លោក Yoshihide Suga ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រី បាននិយាយថា ប៉ូលិសនិងអ្នកពន្លត់អគ្គិភ័យ និងសមាជិកកងកម្លាំងការពារខ្លួន របស់ជប៉ុនចំនួន 48.000 នាក់កំពុងឆ្លើយតបទៅនឹងការអំពាវនាវសុំជំនួយ។
អាកាសធាតុក៏ប៉ះពាល់ដល់ឧស្សាហកម្មផងដែរ។
ទីភ្នាក់ងារព័ត៌មាន Kyodo បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តមួយចំនួន បានផ្អាកការផលិត ខណៈភ្លៀងនិងទឹកជំនន់ បានរំខានដល់សង្វាក់ផ្គត់ផ្គង់ និងសុវត្ថិភាពរបស់កម្មករ។
ក្រុមហ៊ុន Mitsubishi Motors Corp បានផ្អាកប្រតិបត្តិការ នៅរោងចក្រមួយ ព្រោះវាមិនអាចទទួលបានគ្រឿងបន្លាស់។ ក្រុមហ៊ុន Mazda MotorCorp បានបញ្ឈប់ផលិតកម្ម នៅរោងចក្រពីរ ដូច្នេះបុគ្គលិកមិនត្រូវធ្វើដំណើរ ក្នុងស្ថានភាពគ្រោះថ្នាក់ឡើយ។