ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញដាក់ផែនការស្ដារលូឆ្នាំ២០១៩ខណៈ២០១៨ការស្តារលូបានសម្រេចជោគជ័យគួរជាទីមោទនៈ

141

ភ្នំពេញ៖អាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយលោកឃួងស្រេងជាអភិបាលបានដាក់ផែនការនិងជំរុញឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដូចជាអាជ្ញាធរខណ្ឌធ្វើការស្ដារលូក្នុងផែនការឆ្នាំ២០១៩បើទោះបីនៅឆ្នាំ២០១៨ផែនការស្ដារលូយើងទទួលបានជោគជ័យគួរជាទីមោទនភាពក៏ដោយ។

   ការដាក់ផែនការនិងជំរុញឲ្យមន្ទីរនិងអាជ្ញាធរពាក់ព័ន្ធធ្វើការស្ដារលូក្នុងផែនការឆ្នាំ២០១៩នេះលោកឃួងស្រេងបានធ្វើឡើងក្នុងកិច្ចប្រជុំមួយកាលពីល្ងាចថ្ងៃទី៣០ខែមេសាឆ្នាំ២០១៩នៅសាលារាជធានីភ្នំពេញ។

   លោកឃួងស្រេងបានមានប្រសាសន៍លើកឡើងថាការស្ដារប្រឡាយលូត្រូវតែធ្វើឡើងដោយប្រទាក់ក្រឡាគ្នាដើម្បីអោយទឹកហូរបាន។លើបញ្ហានេះរដ្ឋបាលរាជធានីរបស់យើងបានកសាងស្ថានីយ៍បូមទឹកជាច្រើនកន្លែងយើងបានធ្វើការប្រទានកម្មដីធ្លីឲ្យប្រជាពលរដ្ឋនៅស្ទឹងមានជ័យដើម្បីយើងអាចស្ថាបនាប្រឡាយរំដោះទឹកស្ទឹងមានជ័យបើកមុខទឹកដោះស្រាយការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋទន្ទឹមនឹងនេះអង្គការចៃកាក៏បានខិតខំដោះស្រាយជុំវិញបញ្ហាលិចលង់នេះផងដែរដោយអង្គការចៃការបានធ្វើប្រឡាយលូរំដោះទឹកតាំងពីជំហានទីរហូតដល់ជំហានទី៣ហើយពេលថ្មីៗនេះអង្គការចៃកាក៏បានបន្តជំហានទី៤បន្ថែមទៀតដែលពិធីនោះបានធ្វើឡើងក្រោមអធិបតីភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

  ក្នុងកិច្ចប្រជុំនោះដែរលោកឃួងស្រេងក៏បានណែនាំឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើរបាយការណ៍ស្តីពីការស្តារលូប្រឡាយនៅក្នុងឆ្នាំ២០១៨ដោយបញ្ជូនមករដ្ឋបាលរាជធានីភ្នំពេញដើម្បីយើងរៀបចំផែនការនៃការស្តារលូប្រឡាយនៅក្នុងឆ្នាំ២០១៩បន្តទៀតធ្វើយ៉ាងណាអាចរំដោះទឹកបានជាអតិបរិមា។

  សាំពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថាផែនការស្ដារលោកនៅក្នុង៤ខណ្ឌកណ្ដាលរាជធានីភ្នំពេញមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើការស្នាបូមលូបានប្រវែង១៤១០៩១ម៉ែត្រក្នុងនោះខណ្ឌដូនពេញមានប្រវែង២៤៣៩០ម៉ែត្រខណ្ឌចំការមនប្រវែង២៨០៦៨ម៉ែត្រខណ្ឌទួលគោកប្រវែង២៨៨១៩ម៉ែត្រនិងខណ្ឌ៧មករាមានប្រវែង២០៨១៤ម៉ែត្រ។

   លោកសាំពិសិដ្ឋបានបញ្ជាក់ផងដែរថាក្រោយពីការស្ដារលូនៅក្នុងបួនខណ្ឌមានខណ្ឌចំនួនពីរមិនទទួលការលិចលង់ដោយជំនន់ទឹកភ្លៀងទៀតទេ។នោះគឺខណ្ឌចំការមននិងខណ្ឌ៧មករាចំណែក២ទៀតខណ្ឌដូនពេញនឹងខណ្ឌទួលគោកអាចដោះស្រាយបានមួយកម្រិតពិសេសគឺការដោះស្រាយបាននៅខាងត្បូងផ្លូវសហព័ន្ធរុស្ស៊ីដោយនៅខាងជើងផ្លូវហព័ន្ធរុស្ស៊ីមានការលិចលង់ដោយអន្លើ។ចំណែកនៅខាងខណ្ឌដូនពេញវិញគឺមានការលិចលង់ខ្លះនៅប៉ែកខាងជើងវត្តភ្នំប៉ុន្តែទោះបីជាយ៉ាងណាក្តីមន្ទីរសាធារណការនិងដឹកជញ្ជូនបាននិងកំពុងធ្វើការដោះស្រាយដើម្បីកាត់បន្ថយឲ្យបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀងនេះហើយ៕

   

អត្ថបទដែលជាប់ទាក់ទង