មន្ត្រីបច្ចេកទេសហែលទឹកចំនួន៥៦រូប ចូលរៀនត្រៀមធ្វើម្ចាស់ផ្ទះ
ភ្នំពេញ៖វគ្គបណ្ដុះបណ្ដាលមន្ត្រីគណៈកម្មការបច្ចេកទេសកីឡាហែលទឹកថ្នាក់ជាតិត្រូវបានបើកឡើងហើយ នៅព្រឹកថ្ងៃទី១ឧសភាដែលវគ្គសិក្សានេះ ឧបត្ថម្ភទាំងស្រុងដោយក្រសួងអប់រំយុវជន និង កីឡា ។
វគ្គនេះមានសិក្ខាកាមចំនួន៥៦រូបមកពីសហព័ន្ធខ្មែរកីឡាហែលទឹក មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នាយក
ដ្ឋានអប់រំកាយ និង កីឡាក្រសួងមហាផ្ទៃមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។
វគ្គនេះបង្រៀនដោយលោក Ang Peng Wee មកពីប្រទេសសឹង្ហបូរីដែលជាមន្ត្រីបច្ចេកទេសរៀបចំការប្រកួត
របស់សហព័ន្ធកីឡាហែលទឹក អាស៊ីអាគ្នេយ៍ ។ លោកនឹងចំណាយពេលបង្រៀននៅកម្ពុជារយៈពេល៤ថ្ងៃពីថ្ងៃទី ១
ដល់៤ឧសភា ។
បើតាមការអះអាងពីលោកហែម គិរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកនោះ ថាវគ្គនេះនឹងសិក្សាលំ
អិតទៅលើទ្រឹស្ដី វិធីសាស្រ្តរៀបចំការប្រកួត ច្បាប់នៃការប្រកួតរយៈពេល៣ថ្ងៃ គឺមានតែមួយថ្ងៃប៉ុណ្ណោះដែលធ្វើ
ការអនុវត្តន៍ពីនីតិវិធីនានាទាក់ទងទៅនឹងការប្រកួត ។
លោក Ang Peng Weeបញ្ជាក់ថាតាមរយៈវគ្គនេះសហព័ន្ធខ្មែរកីឡាហែលទឹក នឹងរកឃើញនូវសិក្ខាកាម
ដែលមានសមត្ថភាពខុសៗគ្នាតែវាមិនជាបញ្ហាឡើយ ។ការងាររៀបចំការប្រកួតមានច្រើនខ្លះពូកែខាងអាជ្ញាកណ្ដាល
ខ្លះជាចៅក្រម ខ្លះជាអ្នកត្រួតពិនិត្យពីពេលវេលា(នាឡិកា) ខ្លះត្រួតពិនិត្យមើលផ្លូវត្រូវហែលត្រឡប់ក្រោយវិញគឺអ្នក
ណាចាប់បានលើជំនាញណាឲ្យគេកាន់ជំនាញនោះ ។
កម្ពុជានឹង ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ ឆ្នាំ២០១៩ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ។នៅ
ក្នុងព្រឹត្តិការណ៍នេះមានវិញ្ញាសាច្រើននឹងរៀបចំជា៣ប្រភេទ អាយុគឺអាយុក្រោម១៣ឆ្នាំកុមារា-កុមារី អាយុ
ក្រោម១៥ឆ្នាំកុមារា-កុមារី និងអាយុក្រោម១៨ឆ្នាំកុមារា-កុមារី ។
លោកហែម គីរីបានសំណូមពរឲ្យសិក្ខាកាមទាំងអស់ មកសិក្សាឲ្យបានយ៉ាងហោចណាស់៧០ភាគរយនៃ
ពេលវេលាសិក្សារយៈពេល៤ថ្ងៃនេះ ។ លោកព្រមានថាមិនគួរសុំច្បាប់ ដោយសាររឿងរវល់នោះទេព្រោះនេះជាពេលសិក្សាដ៏កម្រមួយ ។