ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកបរម៉ូតូក្នុងស្ថានភាពស្រវឹង និងគ្មានភ្លើងបំភ្លឺ បានទៅបុករថយន្តចតនៅស្ងៀមលើផ្លូវដែលដាក់ម៉ែកឈើសម្រាប់ ជូនដំណឹងជាសញ្ញាគ្រោះថ្នាក់ បង្កឲ្យរបួសធ្ងន់

93


ថ្ងៃទី៣០ ខែ​មេសា ឆ្នាំ២០១៩ វេលាម៉ោង២១:១៥នាទី នៅលើផ្លូវ អភិវឌ្ឍន៍ក្រាលកៅស៊ូ (គីឡូម៉ែត្រលេខ៤១) ស្ថិតនៅក្នុងភូមិទឹកទុំ ឃុំកំពាន់ ស្រុកមេមត់ មានគ្រោះថ្នាក់ចរាចរណ៍ មួយ​បានកើត​ឡើង​រវាងម៉ូតូនិងរថយន្តចតនៅលេីផ្លូវ បង្កឲ្យរបួសធ្ងន់បុរសម្នាក់ ខូចខាតម៉ូតូ ០១ គ្រឿងកម្រិតធ្ងន់ ។

យោងប្រភពព័ត៌មានដែលនរគបាលជំនាញយើងចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា ៖ ម៉ូតូម៉ាក ស៊ី ប៊ី អ (CBR) ពណ៌ខ្មៅ គ្មានស្លាកលេខបេីកបរដោយឈ្មោះ ស៊ឹង ធឿន ភេទប្រុស អាយុ ៤២ ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិជីប៉េះ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) មិនពាក់មួកសុវត្តិភាព បានបើកបរទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ (HYUNDAI) ០៨តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D 4895 ចតចោលលើចំណុចផ្លូវកើតហេតុខាងលើ ។

មូលហេតុ ៖ ម៉ូតូម៉ាក ស៊ី ប៊ី អ (CBR) ពណ៌ខ្មៅ បេីកបរក្នុងទិសដៅពីលិចទៅកេីត ក្នុងស្ថានភាព ស្រវឹង (គ្មានភ្លើងបំភ្លឺ) ប្រើប្រាស់ល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកេីតហេតុ បានបុកជាមួយសំរាស់មែកឈេី ដែលដាក់នៅខាងក្រោយរថយន្តសំរាប់ជូនដំណឹងជាសញ្ញាគ្រោះថ្នាក់ ហេីយក៏បន្តទៅបុករថយន្តដែលខូចកំពុងចតនៅលេីផ្លូវ ចំពីក្រោយយ៉ាងពេញទំហ៊ឹងតែម្តង។

បច្ចុប្បន្នអ្នករបួសត្រូវបានបញ្ជូនទៅសង្រ្គោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ ។ ចំណែកឯរថយន្តចំនួន ០១ គ្រឿង និងម៉ូតូចំនួន០១គ្រឿង កម្លាំងជំនាញនគរបាលចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ដេម្បី បំពេញសំណុំរឿងតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង