ឆ្លងចរន្តអគ្គីសនីបង្គោលភ្លើង ឆេះរថយន្ត Starex H1 ២គ្រឿង ស្ថិតនៅ ក្រុងព្រះសីហនុ
នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ០៥:៥0នាទី ស្ថិតនៅចំនុចកែងផ្ទះពស់ ភូមិ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ មានករណី ឆ្លងចរន្តអគ្គីសនីបង្គោលភ្លើង ហើយបណ្តាលអោយឆេះរថយន្ត Starex H1 ២គ្រឿង របស់ជនជាតិចិនដែលចតទុកក្រោមបង្គោល ។
នគរបាលបានឲ្យដឹងថា ការខូចខាត គឺប្រអប់ភ្លើងលើបង្គោល 1 ប្រអប់ រថយន្ត Starex H1 2 គ្រឿង ( ទាំងស្រុង ) ។ ក្រោយពេលទទួលដំណឹងរថយន្តពន្លត់អគ្គីភ័យ ២គ្រឿងបានចេញទៅដល់កន្លែងកើតហេតុ ប៉ុន្តែមិនទាន់បានប្រើប្រាស់ទឹកពន្លត់ទេ ដោយហេតុការឆ្លងចរន្តអគ្គិសនីមានសភាពខ្លាំងក្លា ហើយអង្គភាពអគ្គីសនីខេត្តមិនទាន់បានផ្តាច់ចរន្ត ទើបបណ្តាលអោយរាលដល់ឆេះរថយន្តដែលចតចោលក្រោមបង្គោល ៕