ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ចាម​ ប្រាប់បងប្អូនកម្មករ-កម្មាការនី​ យកចិត្តទុកដាក់លេីបញ្ហាសុខភាព ធ្វេីអនាម័យតាមមូលដ្ឋាន

138
ខេត្តកំពង់ចាម៖ ក្រោមដំបូលសុខសន្តិភាព​ ស្ថេរភាព​ សុវត្ថិភាព​ សេរីភាព​ កម្មករ​កម្មការិនី​រោងចក្រ​ទូទាំងប្រទេសមានភាពកក់ក្តៅដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លេីផ្នែកប្រាក់បៀវត្សន៍​ សុខមាភាពសង្គម​ និងជួយជ្រោមជ្រែងលេីជីវភាពប្រចាំថ្ងៃបន្ថែមទៀត​ ពោលធ្វេីយ៉ាងណាឲ្យបងប្អូនកម្មករ​ កម្មការិនី​ មានជីវភាពកាន់តែធូធារបន្ថែមទៀត។
   ដេីម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៣ នៃទិវាពលកម្មជាតិ ១ ឧសភា នៅព្រឹក​ថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ២០១៩នេះ​ រោងចក្រMedtecsបានប្រារព្ធទិវានេះឡេីង​ ក្រោមអធិបតីភាពលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ដោយមានការចូលរួមពីបងប្អូនកម្មករ​-កម្មការិនីជាង ៣៤០០ នាក់​ ដោយមានការលេីកទឹកចិត្តចាប់រង្វាន់ទៀតផង។
   ឆ្លៀតក្នុងឱកាសនោះដែរលោក​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងប្រាប់បងប្អូនកម្មករ-កម្មាការនី​ ទាំងអស់ថា​ សូមបងប្អូនប្រជាពលរដ្ឋ​ មិនថាកម្មករ-កម្មាការនី​ធ្វេីយ៉ាងណាយកចិត្តទុកដាក់លេីបញ្ហាសុខភាពជាចំបង​ ជាពិសេសត្រូវបង្កេីនចំពោះការធ្វេីអនាម័យដោយត្រូវតាមមូលដ្ឋាន​ ឬខ្នងផ្ទះនីមួយៗធ្វេីបង្គន់អនាម័យឲ្យបានគ្រប់ៗគ្នា​ ដេីម្បីជួយកាត់បន្ថយការបន្ទោលបង់ពាសវាលពាសកាល​ ដែលអាចបង្កគ្រោះថ្នាក់លេីបរិស្ថានជុំវិញខ្លួនជាពិសេស​ ការពារពីបញ្ហាផ្សេងៗដែលកេីតឡេីងដោយបទល្មេីស​ ឬអំពេីខុសច្បាប់ចំពោះស្ត្រីនាពេលយប់ផងដែរ។ លោក​ បានអំពាវនាវ​ និងស្នេីដល់​បងប្អូនប្រជាពលរដ្ឋប្រុងប្រយត្ន៍ខ្ពស់លេីបញ្ហាប្រែប្រួលអាកាសធាតុក្តៅហួតហែង​ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ទាំងសុខភាព​ និងការរស់នៅ​ ពោលគឺធ្វេីយ៉ាងណាបរិភោគទឹកឲ្យបានច្រេីន​ផងដែរ។
  លោកគួច ចំរើន​ បានផ្តល់កិត្តិយស​ ក្នុងការចាប់រង្វាន់ជូនបងប្អូនកម្មករ-កម្មការិនី  រង្វាន់រួមមាន៖ កង្ហារ ចំនួន ១២រង្វាន់
ចង្រ្គានហ្គាស ចំនួន ១០រង្វាន់ កង់ ចំនួន ៥រង្វាន់ ទូរស័ព្ទ ចំនួន ៥រង្វាន់ ទឹកប្រាក់ ១០ដុល្លារ ចំនួន ២០រង្វាន់
ទឹកប្រាក់ ២០ដុល្លារ ចំនួន ១០រង្វាន់ ទឹកប្រាក់ ៥០ដុល្លារ ចំនួន ៥ រង្វាន់ ទឹកប្រាក់ ១០០ដុល្លារ ចំនួន ៣រង្វាន់
ហើយនៅជាទីបបញ្ចប់លោកគួច ចំរើន​ បានអញ្ជើញ​រាំងលេងកម្សាន្តជាមួយបងប្អូនកម្មករ-កម្មការិនីផងដែរ​ ៕
អត្ថបទដែលជាប់ទាក់ទង