ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តេក្វាន់ដូWTចំនួន១៤រូបចេញទៅចូលរួមព្រឹត្តិការណ៍ASEAN Taekwondo Championships 2019

92

​ភ្នំពេញ៖យប់ថ្ងៃទី២ឧសភាខេមរសហព័ន្ធតេក្វាន់ដូWT(World Taekwondo)នឹងបញ្ជូនកីឡាករ-កីឡាការិនីចំនួន១៤នាក់ និងគ្រូបង្វឹកចំនួន៣រូបទៅចូលរួម ព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ WT ជើងឯកអាស៊ាន ២០១៩ លើកទី១៤ “14nd ASEAN Taekwondo Championships 2019” នៅទីក្រុងម៉ានិល ប្រទេសហ្វីលីពីន។

​លោក ជាតិ ខេមរា ដែលជាសមាជិកប្រតិបត្តិរបស់ខេមរសហព័ន្ធតេក្វាន់ដូ WTបានប្រាប់ដឹងថា ការប្រកួតខាងលើនេះនឹងប្រព្រឹត្តចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នៅទីក្រុងម៉ានិល ប្រទេសហ្វីលីពីន ហើយក្រុមកីឡាករ-កីឡាការិនីចំនួន១៤នាក់ និងគ្រូបង្វឹកចំនួន៣នាក់ នឹងចេញដំណើរនាយប់ថ្ងៃទី២ ឧសភា។

​ ក្នុងចំណោមកីឡាករ-កីឡាការិនីចំនួន១៤នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនីចំនួន១៤នាក់ថ្នាល៦នាក់Kដែលក្នុងនោះកីឡាការិនីមួយរូបនិងកីឡាករ៥រូប។ចំណែកកីឡាករកីឡាការិនីជម្រើសជាតិវិញ មានចំនួន៨រូបគឺកីឡាករ៤រូប និង កីឡាការិនី៤រូប ។
​អ្វីដែលគួរឲ្យកត់សំគាល់នោះកីឡាការិនីស៊ន សៀវម៉ីក៏មានឈ្មោះក្នុងបញ្ជីនៃការចូលរួមប្រកួតនេះដែរ ។កីឡាការិនីស៊ន សៀវម៉ីដែលពេលនេះបានអះអាងថាជង្គង់ដែលវះកាត់នោះបានជាសះស្បើយហើយនោះ នាងនឹងធ្វើអ្វីៗឲ្យអស់ពីសមត្ថភាព ។

​ការចេញទៅប្រកួតនេះដឹកនាំដោយលោកChoi Yong Sokរួមជាមួយគ្រូជំនួយថ្នាលគឺលោកប៉ាន់ ខេមរា និងនិងលោកលី ស៊ុនរដ្ឋា ។លោកChoi Yong Sok ហាក់ដូចជាមានជំនឿចិត្តចំពោះកីឡាការិនីស៊ន សៀវម៉ីដោយលោកនិយាយថា យើងចេញទៅប្រជែងយកមេដាយ មិនមែនចេញទៅដើម្បីចាញ់នោះទេ ។ចំពោះកីឡាករថ្នាលក៏ជាក្ដីសង្ឃឹមសម្រាប់ព្រឹត្តិការណ៍នេះដែរ ។

អត្ថបទដែលជាប់ទាក់ទង