ក្រុមហ៊ុនហ្វេសប៊ុក បានកែរសម្រួលគោលការណ៍ទាក់ទងនឹងការប្រើប្រាស់ទិន្នន័យ របស់អ្នកប្រើប្រាស់
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី២ឧសភានេះ បានឲ្យដឹងថា នៅក្នុង F8 សន្និសីទ ក្រុមហ៊ុនហ្វេសប៊ុក (Facebook) បានព្យាយាមបង្ហាញឱ្យឃើញថាក្រុមហ៊ុនបានកែរសម្រួលគោលការណ៍ទាក់ទងនឹងការប្រើប្រាស់ទិន្នន័យ របស់អ្នកប្រើប្រាស់ ដែលជាបញ្ហាយ៉ាងធំសម្រាប់ហ្វេសប៊ុក ក្រោយពីក្រុមហ៊ុននេះត្រូវបានរកឃើញថាបានប្រើប្រាស់ ទិន្នន័យរបស់អតិថិជនដោយមិនមានការអនុញ្ញាត ជាច្រើនលើកច្រើនសារ និងបានផ្ទុកលេខសម្ងាត់ រាប់លានរបស់អ្នកប្រើប្រាស់ ក្នុងប្រព័ន្ធផ្ទុកទិន្នន័យ ជារបៀបដែលអាចអានបាន (No password masking) កាលពីពេលថ្មីៗនេះ។ ប៉ុន្តែទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនបានប្រកាសមុខងារថ្មីៗ ដែលនឹងដាក់ឱ្យប្រើប្រាស់ជាមួួយកម្មវិធីបណ្ដាញសង្គម Facebook, Messenger និង Instagram ដូចជា៖ ធ្វើការរចនាឡើងវិញរបស់បណ្តាញសង្គម Facebook នៃផ្ទៃមុខដែលមានរូបតំណាងពណ៌ខៀវរបស់ខ្លួន នឹងជំនួសដោយការរចនាទៅជាពណ៌សវិញយ៉ាងស្រស់ស្អាត។
អ្នកប្រើប្រាស់ Facebook messenger អាចធ្វើការទាក់ទងផ្ទាល់ជាមួយអ្នកប្រើប្រាស់ WhatsApp និង Instagram ។ ទំនាក់ទំនងទាំងអស់នឹងត្រូវបាន encrypt end-to-end។ កែសម្រួលការប្រើមុខងារ Groups ក្នុង Messenger។ កំពុងធ្វើការសាកល្បងដើម្បីស្វែងរកវិធីកាត់បន្ថយការនិយាយសំឡុតគម្រាមកាត់បន្ថយការនិយាយសំឡុតគម្រាម (bullying) ក្នុងបណ្ដាញសង្គម Instagram ។ បន្ថែមមុខងារ “away” ក្នុង Instagram ដើម្បីឱ្យអ្នកប្រើប្រាស់ផ្អាកការប្រើប្រាស់ Instagram ពេលគេរវល់ជាមួយកិច្ចការផ្សេងៗទៀត៕