ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីសន្លប់ដោយសារលូម លេងសេង ស្រឿនលេចមុខជាថ្មី

99


ភ្នំពេញ:អ្នកប្រដាល់កម្ពុជាសេង ស្រឿនក្លិបមេសថ្ងកមានរិទ្ធខេត្តស្វាយរៀង ដែលទើបតែសន្លប់ដោយសារអ្នក
ប្រដាល់ថៃលូម លេង(Loom Leng)នោះបានបង្ហាញមុខទៀតហើយ ដើម្បីតតាំងជាមួយអ្នកប្រដាល់ថៃឃុំ ភីត(
Khum Phit)លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍ រសៀលថ្ងៃទី៤ឧសភានេះ ។
សេង ស្រឿនគេជាអ្នកប្រដាល់ដែលវ៉ៃបានល្អគ្រាន់ បើតែចិត្តគេមិនសូវជាធំណាស់ណាទេ ។ ចាប់ផ្ដើមប្រកួត
ដំបូងអ្នកប្រដាល់រូបនេះបើកការវាយប្រហារតែម្ដងតែ បើការវាយប្រហារនោះ ត្រូវគូប្រកួតច្រាស់សងមកវិញភ្លាមៗ
នោះគេលែងសូវហ៊ានវាយសម្រុកដោយ ចាប់ផ្ដើមការពារច្រើនជាងវាយប្រហារ ។
អ្នកប្រដាល់ថៃឃុំ ភីតក៏មិនជាអស្ចារ្យណាស់ណាទេតែអ្នកប្រដាល់រូបនេះ គេប្រើជើងទាត់បានល្អមិនចាញ់
សេង ស្រឿនឡើយ ។ កែងរបស់គេក៏មិនសូវជាអស្ចារ្យដែរតែ កណ្ដាប់ដៃ និង ជង្គង់របស់គេមិនស្រួលទប់ទល់នោះ
ឡើយហើយគេការពារ បានល្អទៀតផង ។
ឃុំ ភីតមានប្រវត្តិប្រកួតចំនួន៧៣ដង ឈ្នះ៥៩ដង ចាញ់១១ដង និងស្មើពិន្ទុ៣ដង ។ ចំពោះសេង ស្រឿនវិញ
គេមានប្រវត្តិប្រកួតចំនួន៨៧ដង ឈ្នះ៦៧ដង ចាញ់១៩ដង និងស្មើពិន្ទុ ១ ដង ។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះ
នរណាឈ្នះនរណាចាញ់មិនទាន់អាចថាបានទេ តែបើនរណាប្រហែសអាចនឹងសន្លប់ ។
ព្រឿង សុជាតិសមាគមប្រដាល់ក្រសួងការពារជាតិ ដែលអាក់ខានប្រកួតជាមួយ អ្នកប្រដាល់បរទេសមួយរយៈ
ហើយនោះត្រូវបានដាក់ឲ្យប្រកួត ជាមួយអ្នកប្រដាល់ថៃឈ្មូក ផេត(Chhmouk Phat)ពួកគេប្រកួតគ្នាក្នុងប្រភេទ ទម្ងន់៦០គីឡូក្រាម ។
នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ថៃរូបនេះ មកប្រកួតនៅស្រុកខ្មែរមិនដឹងថា គេខ្លាំងឬខ្សោយនោះទេ
តែបើតាមការឲ្យដឹងពីមន្ត្រីផ្គូរផ្គងនោះថា គេវ៉ៃគ្រាន់បើដែរ ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥០ដង ចាញ់១០ដង និងស្មើពិន្ទុ៥ដង ។ ចំពោះព្រឿង សុជាតិវិញគេមានប្រវត្តិប្រកួតចំនួន៦៣ដង ឈ្នះ៤៦ដង ចាញ់១៥ដង និងស្មើពិន្ទុ២ដង ។ ជំនួបនេះនរណាជាអ្នកឈ្នះ ?

អត្ថបទដែលជាប់ទាក់ទង