ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបមេជួញដូរសារធាតុញៀន នៅម្តុំផ្លូវរថភ្លើង មិនចេះអស់ ជាមួយនឹងដាវសាម៉ូរ៉ៃ

70

ភ្នំពេញ៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១២នឹង១០នាទី នគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវ បង្ក្ត្រាបករណីជួញដូរនូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវរថភ្លើង R6 ក្តាន់ពីរ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ។ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់
ឈ្មោះ លឹម រតនា ហៅអាពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលទីតាំងខាងលើ (ជួញដូរគ្រឿងញៀន)។ វត្ថុតាងចាប់យករួមមាន ក្រាមពណ៌សរថ្លាសង្ស័យ ជាគ្រឿងញៀនចំនួន១២៤កញ្ចប់ ក្នុងនោះមាន២កញ្ចប់ធំ។ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២ ។ ដាវកែច្នៃចំនួន៤ដើម។ ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
នៅចំពោះមុខកម្លាំងនគរបាលជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងសួរយកចម្លើយ និងបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង