ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿង សារ័ត្នផ្ដួលសាណាន ភុនបានឬទេ ?

95


ភ្នំពេញ:អ្នកប្រដាល់កម្ពុជារឿង សារ័ត្នក្លិបទ័ពឆ័ត្រយោង៩១១ បានត្រៀមខ្លួនរួចហើយដើម្បីតស៊ូជាមួយអ្នក
ប្រដាល់ថៃសាណាន ភុន(Sanan Phun)លើសង្វៀនBoostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃអា
ទិត្យទី ៥ឧសភា ។
នេះជាការជួបគ្នារវាងអ្នកដែលពុំធ្លាប់ស្គាល់គ្នាពីមុនមក ។ ពួកគេមិនត្រឹមតែពុំធ្លាប់ស្កាល់គ្នាប៉ុណ្ណោះទេតែ
ថែមទាំងមិនបានដឹងពីរបៀបវ៉ៃរបស់គ្នាទៅវិញទៅមកទៀតផង ព្រោះនេះជាលើកដំបូងហើយដែលអ្នកប្រដាល់ថៃ
រូបនេះមកប្រកួតនៅស្រុកខ្មែរ ។
បើតាមការអះអាងពីលោកថៃ អ៊ូដែលជាអ្នកដឹកនាំអ្នកប្រដាល់បរទេស មកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍
នោះថាអ្នកប្រដាល់ថៃដែលលោកយក មកសុទ្ធតែខ្លាំងតែដល់ពេលប្រកួតបែរជាខ្សោយទៅវិញនេះទំនងជាពួកគេ
នឿយហត់ក្នុងការធ្វើដំណើរដោយរថយន្ដលើផ្លូវដ៏ឆ្ងាយហើយមើលទៅ ។
សាណាន ភុនមានប្រវត្តិប្រកួតចំនួន៦២ដង ឈ្នះ៤៩ដង ចាញ់១៣ដង ។ចំពោះអ្នកប្រដាល់កម្ពុជារឿង សា
រ័ត្នវិញមានប្រវត្តិប្រកួតចំនួន៨៧ដង ឈ្នះ៦៥ដង ចាញ់១៨ដង និងស្មើពិន្ទុ៤ដង ។ ជំនួបមួយនេះមិនដឹងថាជ័យជំនះ
បានមកអ្នកប្រដាល់កម្ពុជាឬអ្នកប្រដាល់ថៃឡើយ ។
ងឿន វិចិត្រក្លិបតាព្រហ្មមានជ័យប្រកួតជាមួយអ្នកប្រដាល់ងួន គាក្លិបខេត្តរតនគីរីដោយប្រកួតគ្នាក្នុងប្រភេទ
ទម្ងន់៥៧គីឡូក្រាម ។
ការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះទោះបីនរណចាញ់ ឬ នរណាឈ្នះក៏គង់តែទ្រមខ្លួនដូចគ្នាដែរព្រោះ
នៅលើសង្វៀនពួកគេដឹងតែប្រើកណ្ដាប់ដៃ ជង្គង់ កែងវាយប្រហារគ្នាតែម្ដង ។ ចាំមើលនរណាជាអ្នកឈ្នះនៅក្នុង
ការប្រកួតនេះ ?
អ្នកប្រដាល់កណ្ដាប់ដៃថ្មពុទ្ធ ភារិន្ទក្លិបពុទ្ធសេរីវង្សត្រូវបានដាក់ឲ្យប្រកួត ជាមួយអ្នកប្រដាល់សៀវ ង៉ុយក្លិប
កងពលធំអន្តរាគមន៍លេខ២ន់សមាគម ប្រដាល់ក្រសួងការពារជាតិក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ ធឿន វិថាក់ក្លិប
អប់រំការស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ដូចគ្នាគឺហេង សំរាំងក្លិបព្រៃទទឹងកីឡា
ខេត្តបាត់ដំបងក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។

អត្ថបទដែលជាប់ទាក់ទង