ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាវាយសីកម្ពុជាលេងល្អក្នុងព្រឹត្តិការណ៍ Arafura Games

188


ភ្នំពេញ:ក្រុមកីឡាវាយសីកម្ពុជាលេងបានយ៉ាងល្អក្នុងព្រឹត្តិការណ៍ Arafura Games 2019 នៅក្រុង Darwin ប្រទេសអូស្ត្រាលី ។
ការប្រកួតនៅមិនទាន់បញ្ចប់នៅឡើយទេ ។ ជាមួយការឈ្នះផ្ទួនៗលើក្រុមប្រទេសខ្លាំងៗណោះបានធ្វើឲ្យប្រ
ទេសក្នុងតំបន់មួយចំនួន មានការស្រឡាំងកាំងចំពោះ ការវិវឌ្ឍន៍នៃកីឡាវាយសីកម្ពុជា ។ថ្ងៃ ទី០២ ខែឧសភា ក្រុមកីឡាករកីឡាការិនីវាយសីកម្ពុជា បានបន្តឈ្នះម៉ាឡេស៊ី៦ទល់នឹង២ថែមទៀត ក្រោយឈ្នះម្ចាស់ផ្ទះអូស្ត្រាលីនៅថ្ងៃបើកឆាក ដោយលទ្ធផល៧ទល់នឹង១ ម្សិលមិញ។
ក្នុងការប្រកួតព្រឹកថ្ងៃព្រហស្បតិ៍ដែលបានទទួលជ័យជម្នះ លើម៉ាឡេស៊ីកម្ពុជាបានឈ្នះលើវិញ្ញាសា វាយទោលបុរសមួយប្រកួត,វិញ្ញាសាវាយទោលនារី ពីរប្រកួត,វាយគូបុរសមួយប្រកួត,វាយគូនារីមួយប្រកួតនិងវាយគូបុរសនារី
មួយប្រកួត។
នៅថ្ងៃបើកឆាក កម្ពុជាឈ្នះការប្រកួត៧វិញ្ញាសា ក្នុងចំណោម៨វិញ្ញាសាពោលគឺលើវិញ្ញាសាឯកត្តជនបុរសចំនួនពីរប្រកួត, ឯកត្តជននារី ឈ្នះ១ចាញ់១, វិញ្ញាសាវាយគូបុរស ឈ្នះ២ប្រកួត, វិញ្ញាសាវាយគូចម្រុះ ឈ្នះទាំង២ដូចគ្នា។
លោកឧត្តមសេនីយ៍ទោជាម សុភាអគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា ដែលកំពុងតែស្ថិតនៅឯប្រ
ទេសអូស្រ្តាលីនៅឡើយនោះបានឲ្យដឹងថា ការទៅប្រកួតនេះកម្ពុជាបញ្ជូនកីឡាជម្រើសជាតិ កីឡាថ្នាល និង កីឡាមក
ពីក្លិបនានាមួយចំនួន ។

អត្ថបទដែលជាប់ទាក់ទង