ខ្សែក្រវាត់ថ្មីរបស់ខារ៉ាបាវគឺទម្ងន់៦០គីឡូក្រាម
ភ្នំពេញ:សង្វៀនអាស៊ីអាគ្នេយ៍បានបង្ហាញនូវឈ្មោះអ្នកប្រដាល់កម្ពុជា៤រូប និង អ្នកប្រដាល់ថៃ៤រូបដើម្បីប្រកួតដណ្ដើមខ្សេក្រវាត់ថ្មីមួយទៀតសម្រាប់ប្រភេទទម្ងន់៦០គីឡូក្រាម ។ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៣ឧសភាការប្រកួតនឹងចាប់ផ្តើម ពីថ្ងៃទី១១ឧសភាដល់ថ្ងៃទី៣ខែសីហា ។
ការប្រកួតលើកនេះក៏អ្នកប្រដាល់ថៃនៅពូលផ្សេង អ្នកប្រដាល់កម្ពុជានៅពូលផ្សេង ដោយការប្រកួតនៅជុំទី១ អ្នកប្រដាល់កម្ពុជាទាំង៤រូបប្រកួតជាមួយអ្នកប្រដាល់ថៃទាំង៤រូបនៅជុំទី២ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះអ្នកបានចំណាត់ថ្នាក់លេខ១ពូលកម្ពុជាត្រូវជួបជាមួយអ្នកបាន លេខ២ក្នុងពូលថៃនិងអ្នកបានលេខ២ក្នុងពូលកម្ពុជាជួបជាមួយអ្នកបានលេខ១ក្នុងពូលថៃ។អ្នកចាញ់នៅវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រប្រកួតគ្នាដណ្ដើមលេខ៣ ឯ អ្នកឈ្នះប្រកួតគ្នាដណ្ដើមខ្សែក្រវាត់ ។
ប្រាក់រង្វាន់សម្រាប់ជើងឯក ឬ ម្ចាស់ខ្សែក្រវាត់បានពាន ១ ខ្សែក្រវាត់ ១ និងថវិកាងមចំនួន៤.០០០ដុល្លារ ។លេខ ២បានពាន ១និងថវិកាអមចំនួន២.៥០០ដុល្លារ ចំណាត់ថ្នាក់លេខ ៣បានពាន ១និងរង្វាន់អមចំនួន១.៥០០ដុល្លារនិងអ្នកបានលេខ ៤ បានពាន ១ និងថវិកាអមចំនួន១.០០០ដុល្លារ ។
សូមបញ្ជាក់ថាការប្រកួតកន្លងមកម្ចាស់ខ្សែក្រវាតបានថវិកាអមចំនួន៥.០០០ដុល្លារ ឯ អ្នកបានលេខ២បានពាន និង ប្រាក់រង្វាន់៣.០០០ដុល្លារ ។ មូលហេតុដែលការប្រកួតលើកនេះប្រាក់រង្វាន់មានការស្រុតចុះដោយសារតែគេរៀបចំឲ្យមានការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយប្រាក់រង្វាន់មានដល់ចំណាត់ថ្នាក់លេខ ៤ គឺមិនមែនមានតែលេខ ១ និងលេខ២ដូចលើកមុនឡើយ ។
អ្នកប្រដាល់ដែលចូលរួមក្នុងការប្រកួតលើកនេះខាងពូលកម្ពុជាមានវៀត ប៊ុនឌឿនសមាគមប្រដាល់ក្រសួងការពារជាតិ សុខ សាវិនក្លិបឆ្មា ស សែនសុខ ចាន់ សំអាតក្លិបអប់រំកាយស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ និង សូត្រប៊ុនធីក្លិបបក្សីស្លាបដែក ។
ចំពោះពូលខាងអ្នកប្រដាល់ថៃវិញនោះមានខាន់ ទេព(Khan Tep) ភុត ផាតណយ(Phut Phat Noy)ឆៃ យ៉រ៍(Chhai Yor) និង ស៊ូភើ ពេក(Super Pek) ។
សូមបញ្ជាក់ថានេះជាការប្រកួតក្នុងរដូវកាលទី៩ហើយ លើកនេះអ្នកប្រដាល់ថៃឬអ្នកប្រដាល់កម្ពុជាដែលជាអ្នកដណ្ដើមបានខ្សែក្រវាត់ ។