ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ចែកប័ណ្ណ ប.ស.ស ដល់មន្ត្រីរាជការសាលាខណ្ឌ សង្កាត់ និងភូមិ

92

ភ្នំពេញ ៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានថ្លែងថា សូមបងប្អូនមន្ត្រីរាជការទាំងអស់ ដែលកាន់ប័ណ្ណ ប.ស.ស សូមប្រើប្រាស់ប័ណ្ណនេះទៅរកសេវាព្យាបាលជំងឺ និងថែទាំសុខភាពអោយលទ្ឋភាព ។

លោកអភិបាលខណ្ឌថ្លែងបែបនេះ នៅក្នុងពិធីផ្តល់ប័ណ្ណសមាជិក ប.ស.ស ដល់មន្ត្រីរាជការខណ្ឌមានជ័យ ចំនួន ២៩០នាក់ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ នៅសាលាខណ្ឌមានជ័យ ។

ក្នុងនោះ លោក ពេជ្រ កែវមុនី ក៏បានជំរាបជូនពីអត្ថប្រយោជននៃប័ណ្ណ ប.ស.ស ដើម្បីឱ្យពួកគាត់ទាំងអស់ ទទួលបានសេវាថែទាំសុខភាព នៅគ្រប់មន្ទីរពេទ្យ ដែលបាចុះកិច្ចព្រមព្រៀង ជាមួយ ប.ស.ស ដោយឥតគិតថ្លៃ រួមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតពី ប.ស.ស ។

លោក អែម សុខវីរៈ មន្ត្រីរដ្ឋបាលខណ្ឌ បានអោយដឹងថា ការផ្ដល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព (ប.ស.ស) ដោយឥតគិតថ្លៃជូនដល់មន្ត្រីរាជការខណ្ឌមានជ័យសរុប ចំនួន ២៩០នាក់ ក្នុងនោះមន្ត្រីសាលាខណ្ឌ ចំនួន ៣០នាក់, មន្ត្រីសាលាសង្កាត់ ចំនួន ៧៧នាក់ និងមេភូមិ អនុភូមិ និងសមាជិកភូមិ ចំនួន ១៨៣នាក់

សូមជម្រាប ថា មន្ត្រីរាជការដែលកាន់ប័ណ្ឌ ប.ស.ស អាចទៅទទួលសេវាថែទាំសុខភាព ដោយឥតបង់ប្រាក់នៅតាមមូលដ្ឋានសុខាភិបាល សាធារណៈ និងមន្ទីរពេទ្យឯកជន ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ជូនដល់មន្ត្រី សាធារណៈ និង អតីតមន្ត្រីរាជការ ដោយគ្រាន់តែភ្ជាប់មកជាមួយនូវប័ណ្ណសម្គាល់ខ្លួនមន្ត្រី រាជការ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។

អត្ថបទដែលជាប់ទាក់ទង