រដ្ឋបាលសង្កាត់ចាក់អង្រែក្រោម ៖ធ្វើវេទិការសាធារណៈ ទទួលសំណើរប្រជាជន
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៩ នេះរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម បានបើកវេទិការសាធារណៈ និងផ្សព្វផ្សាយគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៩យ៉ាងគឺ៖
១. គ្មានសកម្មភាព លួច ឆក់ ប្លន់គ្រប់ប្រភេទ
២. គ្មានការផលិត ចែកចាយ គ្រឿងញៀនខុសច្បាប់
៣. គ្មានអំពើអនាចារ ការជួញដូរស្ត្រី-កុមារ និងអំពើហិង្សាក្នុងគ្រួសារ
៤. គ្មានក្មេងទំនើង
៥. គ្មានការលេងល្បែងស៊ីសងខុសច្បាប់ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
៦. គ្មានគ្រោះថ្នាក់ចរាចរណ៍
៧. គ្មានគ្រោះមហោន្តរាយ ផ្សេងៗ
៨. គ្មានគ្រាប់មិនទាន់ផ្ទុះនិង៩. គ្មានកុងត្រូលជជុះ។
ពិធីនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម និង
លោកជំទាវ មុំ សណ្តាប់ អនុប្រធានទី១ក្រុមការងារចុះជួយសង្កាត់ចាក់អង្រែក្រោម លោក គឹម កល្យាណ អធិការរង នគរបាលខណ្ឌមានជ័យ ព្រមទាំងមានអ្នកចូលរួមដោយលោក , លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ លោកនាយរងនគរបាលប៉ុស្តិ៍ នគរបាលមណ្ឌល លោក លោកស្រី ជាមន្ត្រីការិយាល័យចំនុះជំនាញ ក្នុងខណ្ឌមានជ័យ លោក លោកស្រី មេភូមិទាំង៨ រួមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ ផងដែររស់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ខណៈពេលនោះបងប្អូនប្រជាជនគាត់បានសំណូមពរទៅថ្នាក់លើតាមរយះអាជ្ញាធរសង្កាត់ដោយស្នើសុំបង្គោលភ្លើង ស្នើរសុំទឹកស្អាតប្រើប្រាស់ ស្នើដល់លោកគ្រូ អ្នកគ្រូកុំយកលុយពីកូនសិស្ស និង ការផ្លាស់ប្ដូរទីលំនៅមានរយះពេលប៉ុន្មានថ្ងៃបានហើយព្រោះអីសព្វថ្ងៃនេះយូរណាស់ពេលធ្វើម្ដងៗនោះ៕