ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ នឹងបញ្ជៀសចរាចរឆ្លងកាត់ ទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ក្នុងឱកាសប្រារព្ធមិទ្ទីងខួបទី១៥៦ ទិវាភិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នាថ្ងៃទី៨ ឧសភាខាងមុខ

142

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ជៀសចរាចរ​ ឆ្លងកាត់ប្រារព្ធមិទ្ទីងខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលក្នុងឱកាស រៀបចំប្រារព្ធមិទ្ទីងខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ​ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនោះអាជ្ញារាជធានីភ្នំពេញ និងធ្វើការពង្វាងចរាចរណ៍ ជាបណ្តោះអាសន្ន ចំពោះយានជំនិះគ្រប់ប្រភេទ ឆ្លងកាត់ផ្លូវនៅជុំវិញតំបន់ រៀបចំប្រារព្ធពិធី ដែលជាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ស្ថិតនៅផ្លូវលេខ៦៥២ កែង២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ​ចាប់ពីម៉ោង៦៖០០នាទី រហូតដល់បញ្ចប់កម្មវិធី ។

អត្ថបទដែលជាប់ទាក់ទង