ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្លាក់កម្មករសំណង់ម្នាក់ពីលើអគារខុនដូយូខេខុនជាន់ទី២១ របស់ក្រុមហ៊ុន៩៩៩ បណ្ដាលឱ្យស្លាប់

170

ភ្នំពេញ ៖ កម្មករសំណង់ម្នាក់ បានធ្លាក់ចូលពីជាន់ទី២១ នៃអគារខុនដូ យូខេ តាមប្រអប់ជណ្តើរយន្ត បណ្តាលអោយស្លាប់ ទោះបីក្រុមគ្រួសារនិងអ្នកធ្វើការព្យាយាមដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យរស្សុី ដែលជិតបំផុតក៏ដោយ ។ ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចការដ្ឋានខុនដូរបុរី៩៩៩ តាមបណ្ដោយផ្លូវលេខ២៧១ កែង១៨៧ក្រុម១៦ ស្ថិតនៅភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ជនរងគ្រោះសពមានឈ្មោះ ម៉េង សារិន ភេទប្រុស អាយុ ១៨ឆ្នាំមុខ របរកម្មករសំណង់នៅខុនដូរបុរី៩៩៩ស្នាក់នៅក្នុងការដ្ឋាននៅភូមិចំរេីនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ មានស្រុកកំណេីតនៅភូមិព្រៃធំ ឃុំ គោខ្ទក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
យោងតាមការឱ្យដឹងពីបងប្រុសបង្កេីតសព បានអាះអាងថាប្អូនប្រុសគាត់បានធ្លាក់ចូលប្រអប់ជណ្ដេីរយន្តពីលើជាន់ទី២១មកដល់ដីបែកក្បាល ហើយបានដឹកទៅដល់មន្ទីរពេទ្យរស្សុី ។ បងប្រុសបន្តថា ប្អូនគាត់ធ្លាក់ដោយខ្លួនឯង ពីលើអគារខុនដូ៩៩៩ ហើយខាងក្រុមហ៊ុនក៏បានផ្ដល់ថវិកាមួយចំនួនចូលបុណ្យគ្រាន់តែសូមអោយសមត្ថកិច្ចដឹងលឺនិងសុំយកសពទៅស្រុកំណេីតដេីម្បីធ្វេីបុណ្យតាមប្រពៃណីតែប៉ុណ្ណឹងទេ ។

ជាមួយគ្នានោះដែរលោក អធិការរងខណ្ឌចំការមនបានប្រាប់ថាមានបុរសម្នាក់សង្ស័យរអិលជេីងធ្លាក់ពីអាគារខុនដូរបុរី៩៩៩ស្លាប់ក្រោយមកក៏បានចុះមកត្រួតពិនិត្យនិងសការជាមួយកម្លាំងគរបាលការិយាល័យកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញដេីម្បីពិនិត្យសពបុរសជាកម្មករហេីយបានសាកសួរនាំនិងស្រ្តីជាបងថ្លៃនិងបុរសជាបងប្រុសបង្កេីតបានអាះអាងប្រាប់ថាសពមុនកេីតហេតុនៅវេលាម៉ោង១និង៣០នាទីឈានចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០១៨កំពង់ធ្វេីការដូចសព្វដងហេីយដេីរថយក្រោយរួចចំប្រហោងប្រអប់ជណ្ដេីរយន្តដែលមិនទាន់ធ្វេីរួចហេីយក៏ធ្លាក់ពីលើអគារជាន់ទី២១មកផ្ទាល់ដីដែលអគារមានកំពស់២២ជាន់ក្រោយមកក៏ដឹកតាមម៉ូតូមកសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូរៀតតែអកុសល់មកដល់ម៉ោង៦និង៣០នាទីយប់កីគ្រូពេទ្យប្រាប់ថា ប្អូនប្រុសគាត់បានដាច់ខ្យល់ស្លាប់ហេីយរួចក៏បានទៅប្រាប់ខាងសន្តិសុខដែលគ្រប់គ្រងនៅអាគារខុនដូរខាងលេីកីបានចូលបុណ្យចំនួនទឹកប្រាក់ក្នុងម៉ោងបំពេញភារកិច្ចចំនួន២ពាន់ដុល្លាសហរដ្ឋអាមេរិចហេីយលុះដល់ម៉ោង៩និង០០នាទីយប់ថ្ងៃដដែលបានប្ដឹងសមត្ថកិច្ចចុះមកសាលតំកល់សពមន្ទីរពេទ្យរស្សុីដេីម្បីចេញលិខិតមរណៈភាពដេីម្បីសុំដឹកសពប្អូនគាត់យកទៅស្រុកកំណេីតក្រោយមកក៏សមត្ថកិច្ចជំនាញក៏បានត្រួតពិនិត្យសពក៏សន្និដ្ឋានករណីបុរសជាកម្មករស្លាប់ធ្លាក់ពីលេីអគារបណ្ដោលបែកក្បាលពីខាងក្រោយផុងលលាដ៏ក្បាល និងខ្លួនប្រាណមានស្នាមរលាត់ ហេីយសពបានប្រគល់អោយក្រុមគ្រួសារសពយកទៅស្រុកំណេីត ។

ទោះបីជាក្រុមគ្រួសារមិនដាក់ពាក្យបណ្ដឹងក៏ដោយ ក៏សមត្ថកិច្ចយេីង នឹងចុះទៅត្រួតពិនិត្យកន្លែងកេីតហេតុ អោយបានច្បាស់ថា ពិតជាធ្លាក់ខ្លួនឯង ឬក៏មានអ្នកផ្សេងដោយសារយប់ជ្រៅ សមត្ថកិច្ចយេីងគ្រាន់ត្រួតពិនិត្យសពហេីយប្រញាប់ប្រគល់សពអោយទៅក្រុមគ្រួសារសពសិន ។

អត្ថបទដែលជាប់ទាក់ទង