ផ្សារអូរអំបិលនៅក្រុងសិរីសោភ័ណ ត្រូវភ្លើងឆេះខ្ទេច
បន្ទាយមានជ័យ៖ ឆេះផ្សារអូរអំបិល ស្ថិតនៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ តាំងពីវេលាម៉ោង៤ជិតភ្លឺថ្ងៃទី៥ឧសភា២០១៩។
ជាមួយនឹងហេតុការណ៍នេះកម្លាំងនគរបាលពន្លត់អគ្គិភ័យ បានបញ្ចេញរថយន្តឈឺច្រើនគ្រឿងដើម្បីបាញ់ពន្លត់ភ្លើងឆេះផ្សារអូអំបិល ប៉ុន្តែទោះយ៉ាងណាភ្លើងបានឆេះស្ទើរទាំងស្រុងបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិអីវ៉ាន់លក់ដូរក្នុងផ្សារនោះទាំងអស់ បើទោះបីជាសមត្ថកិច្ចខំប្រឹងបាញ់ពន្លត់យ៉ាងណាក៏ដោយ។ ទោះយ៉ាងណាសមត្ថកិច្ចប៉ូលិសមូលដ្ឋាន ក៏ដូចជាអាជ្ញាធរស្រុកក្រុងមិនទាន់បានបញ្ជាក់អំពីមូលហេតុដែល បណ្ដាលឲ្យមានអគ្គីភ័យដ៏សាហាវនេះឡើយទេ ប៉ូលិសបានត្រឹមតែអះអាងថា កំពុងស្រាវជ្រាវរកមូលហេតុពិតប្រាកដ។
ចំណែកអាជីវករទាំងអស់បានសម្ដែងការសោកស្ដាយ យ៉ាងពន់ពេកដោយសារតែទ្រព្យសម្បត្តិក៏ដូចជាអីវ៉ាន់របស់គាត់ ទំនិញរបស់គាត់បានក្លាយទៅជាចំណីព្រះអគ្គីតែមួយយប់ ធ្វើអោយគាត់បាត់បង់មុខរបរ និងជំពាក់បំណុលគេ ដោយពួកគាត់បានលើកឡើងថា ទំនិញទាំងអស់ពុំទាន់ទូទាត់អោយថ្លៃដើមគេនៅឡើយ ហើយឥឡូវនេះ ត្រូវភ្លើងឆេះខ្ទេចគ្មានសល់៕