ពលរដ្ឋរិះគន់លើការប្រើប្រាស់កម្លាំងទាំងទ័ពទៅបង្ក្រាបគ្រឿងញៀន ចាប់បានមនុស្សពីរនាក់អាវុធខ្លីមួយដើម ដាវពីដើម គ្រឿងញៀនមួយចំនួន ហើយឈានទៅដល់ការផ្ទុះអាវុធថែមទៀត
ភ្នំពេញ៖ ពាក់ព័ន្ធនឹងការបង្ក្រាបគ្រឿងញៀនដ៏ធំមួយ នៅទន្លេបាទី បានប្រើប្រាស់កម្លាំងយ៉ាងច្រើននោះ មានទាំងប៉ូលីសក្រសួងមហាផ្ទៃ ប៉ូលីសខេត្តតាកែវ ប៉ូលីសស្រុកបាទី និងប៉ូលិសមូលដ្ឋាន រួមទាំងមួយកងកម្លាំងផ្សេងៗទៀត រួមជាមួយនឹងអាជ្ញាធរមូលដ្ឋានផងដែរ ដោយបានប្រើប្រាស់ពេលជិត 4 ម៉ោង បង្ក្រាបគ្រឿងញៀន ប្រើប្រាស់សុទ្ធតែកាំភ្លើងធុនអាកា ដោយក្នុងប្រតិបត្តិការនោះ បង្រ្កាបបានកាំភ្លើងខ្លីមួយដើម និងដាវពីរដើម នឹងគ្រឿងញៀនមួយចំនួន ជាមួយនិងជនល្មើសម្នាក់។
នេះជាបទពិសោធន៍មួយ មុននឹងធ្វើការបង្ក្រាប សូមចុះស៊ើបនិងស្រាវជ្រាវ ឲ្យបានច្បាស់លាស់ មុននឹងឈានទៅដល់ ការប្រើប្រាស់កម្លាំងប្រដាប់អាវុធ យ៉ាងច្រើនសន្ធឹកសន្ធាប់ ផ្អើលអស់អ្នកស្រុក ជាមួយនឹងលទ្ធផលបានបន្តិចបន្តួច។ ករណីនេះ បានធ្វើឲ្យប្រជាជន មានការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង ប្រើប្រាស់មនុស្សយ៉ាងច្រើន ទៅចាប់និងបង្ក្រាបបទល្មើស មនុស្សម្នាក់ ហើយហាក់ដូចជា កម្លាំងបង្ក្រាបគ្រឿងញៀននេះ ធំដុំណាស់ មានការបាញ់តដៃគ្នា រវាងក្រុមជនល្មើស និងកងកម្លាំងសមត្ថកិច្ច ដែលជនល្មើសមានតែម្នាក់ឯង ដែលប្រើប្រាស់កូនកាំភ្លើងខ្លីមួយដើម។ កម្លាំងសមត្ថកិច្ចប៉ូលិស ទាំងហ្វូង ទៅបង្ក្រាបអ្នកជួយគ្រឿងញៀន តូចមួយ ។ ជាមួយនឹងលទ្ធផលផ្លែផ្កានេះ មហាជនក៏ដូចជា បណ្តាញសង្គមហ្វេសប៊ុក មានការសោសរសើរដល់ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានខ្នះខ្នែង បញ្ចេញកម្លាំងកាយ ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន ឲ្យអស់កុំឲ្យក្រុមនេះ មកពង្វក់យុវជនខ្មែរតទៅទៀត។
បេីយោងតាមការឲ្យដឹងពី លោក ភួន ឈីម អភិបាលស្រុកបាទី បានបញ្ជាក់ថា វេលាម៉ោងជាង៤រសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ កំម្លាំងនគរបាលក្រសួងមហាផ្ទៃ សហការជាមួយ កំម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្ត តាកែវ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនទ្រុងទ្រាយធំ នៅភូមិក្រាំងក្រចាង ខាងជើងវត្តពោធិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។
ដោយកំម្លាំងជំនាញបានប្រេីប្រាស់គ្រប់មធ្យោបាយ ខណៈនេះយេីងធ្វេីការបង្រ្កាបបានហេីយ ធ្វេីការឃាតខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះយឹម វន្នី (ហៅក្រៅលិ) ភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ រួមនឹងដកហូតវត្ថុតាងមាន កាំភ្លេីងខ្លី១ដេីម ដាវសាម៉ូរៃ២ដេីម ទូរស័ព្ទ៤គ្រឿង ស្នាប់ដៃ១ នឹងដកហូតបានថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នកំម្លាំងជំនាញកំពុងនាំខ្លួនជនសង្ស័យមកកាន់ស្នងការនគរបាលខេត្ត ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តទៅតាមនីតិវិធីច្បាប់។
ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ឲ្យដឹងថា ពេលប្រតិបត្តិការបង្ក្រាប ស្រាប់តែក្រុមជនល្មើសមានកាំភ្លើង ហើយបាញ់ប្រហារមកលើកម្លាំងសមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ចក៏ បានបាញ់ឡើងលើជាច្រើនគ្រាប់ ដើម្បីគំរាមដល់ក្រុមជនល្មើសផងដែរ។
ក្រោយមានការបាញ់តដៃជាមួយកម្លាំងនគរបាលខេត្តតាកែវ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងអន្ដរាគមន៍ពិសេស ចេញជួយអន្ដរាគមន៍ភ្លាមៗ និងឈានដល់ការបង្ក្រាបបានជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ដែលរត់គេចខ្លួន។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា កម្លាំងនគរបាលជំនាញបានប្រើប្រាស់វិធានការចរចារ ជាមួយក្រុមជនល្មើសអស់ប្រមាណជាង៣ម៉ោងកន្លះ ទើបចាប់បានជនសង្ស័យម្នាក់ឈ្មោះ យឹម វណ្ណឌី អាយុ ២២ឆ្នាំ ស្រុកកំណើត ភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ និងដកហូតបានកាំភ្លើងខ្លីម៉ាក Glock មួយដើម ដាវចំនួន២ និងថ្នាំញៀនមួយចំនួន៕