ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រន្ទះបាញ់ សម្លាប់ម្ដាយនិងកូន នៅក្នុងខ្ទមកណ្តាលព្រៃ

94

ឃុំប៉ាតេ៖ បើតាមលោកឆាយ ធី មេឃុំប៉ាតេ នៅព្រឹកថ្ងៃទី ៥ខែឧសភា ឆ្នាំ 2019 នេះលោកបាន សរសេរលើផេកហ្វេសប៊ុកផ្លូវការថា នៅម៉ោង៦ និង២៥នាទីយប់ថ្ងៃទី៤ ឧសភា ២០១៩ អ្នកភូមិគងយុ ឃុំប៉ាតេ ស្លាប់ពីរនាក់ម៉ែ-កូន ដោយសារ រន្ទះបាញ់ នៅក្នុងខ្ទមចំការរបស់ខ្លួន ចំណុចកើតហេតុ ស្ថិតនៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
លោកមេឃុំក៏បាន សូមអរគុណដល់លោកគ្រូពេទ្យ រាស្ត្រ នី បានចូលបុណ្យដល់គ្រួសារសពចំនួន៤ម៉ឺនរៀល។

ជនរងគ្រោះមានឈ្មោះដូចខាងក្រោមនេះ ១ ឈ្មោះ សេវ ភិន ភេទ ស្រី អាយុ ២៨ ឆ្នាំជាម្ដាយ និង២ ឈ្មោះ សេវ សាឃិ ភេទ ប្រុស អាយុ ៤ឆ្នាំ ត្រូវជាកូន ។ សពជនរងគ្រោះខាងលើនេះ ត្រូវបានយកមកទាំងយប់ ធ្វើបុណ្យនៅភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយ៉ាវ ខេត្តរតនគិរី ៕

អត្ថបទដែលជាប់ទាក់ទង