ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿង សារ័ត្នបញ្ចប់ ហ្វា មេឆៃទឹកទី៣

134


ភ្នំពេញ:លើសង្វៀនBoostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី៥ឧសភាអ្នកប្រដាល់កម្ពុជា
រឿង សារ័ត្នក្លិបទ័ពឆ័ត្រយោង៩១១ប្រើកែងផ្ដួលអ្នកប្រដាល់ថៃហ្វា មេឆៃ(Fa Mechhai)ឲ្យសន្លប់នៅទឹកទី៣ ។
សារ័ត្នមានឱកាសផ្ដួលអ្នកប្រដាល់ថៃរូបនេះតាំងពីដើមទឹកទី១មកម្ល៉េះតែស្នូរជួងបញ្ចប់ទឹកបានជួយសង្គ្រោះអ្នកប្រដាល់រូបនហឲ្យមានវាសនាបន្តមកទឹកទី២ទៀត ។ សូមបញ្ជាក់នៅចុងទឹកទី១ហ្វា មេឆៃត្រូវសារ័ត្នទាត់ឲ្យខូចជើង
ហើយត្រូវអាជ្ញាកណ្ដាលរាប់៨ ។ ការរាប់៨នេះទន្ទឹមគ្នានឹងស្នូរជួងបញ្ចប់ទឹកទី១បន្លឺឡើង ។
នៅចុងទឹកទី២សារ័ត្នវាយមួយកែងទៀតធ្វើឲ្យហ្វា មេឆៃត្រូវអាជ្ញាកណ្ដាលរាប់៨ស្របគ្នានឹងស្នូរជួងបញ្ចប់
ទឹកបន្លឺឡើងទៀត។មកដល់ទឹកទី៣សារ័ត្នវាយមួយកែងទៀតធ្វើឲ្យអ្នកប្រដាល់ថៃរូបនេះដួលហើយត្រូវអាជ្ញាកណ្ដាលរាប់៨ម្ដងទៀត ។
លើកនេះហ្វា មេឆៃមិនមានសំនាងល្អដូច២ទឹកមុនឡើយ គឺគេសន្លប់ធំក្រោកលែងរួចតែម្ដង ។ សារ័ត្នបានឈ្នះ
គូប្រកួតមុនស្នូរជួងបញ្ចប់ទឹកទី៣ ។

អត្ថបទដែលជាប់ទាក់ទង