ជិះម៉ូតភ្លេចខ្លួនចូលគូថក្រោយរថយន្ដបែនដឹកដី ចតឈប់នៅលេីចិញ្ចេីមផ្លូវផុតពីផ្លូវកៅស៊ូ ៨០០សង់ទីម៉ែត្រ បណ្ដា លឲ្យរងបួសទាំងនៅរនាក់
កំពង់ស្ពឺ ÷ជនរងគ្រោះពីរបេីកម៉ូតូភ្លេចខ្លួនចូលគូថរថយន្ដដឹកដី ចតឈប់នៅលេីផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ៨,៩ចំងាយប្រមាណ ៨០០ សង់ទីម៉ែត្រ នាថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង11:10 នាទី ភូមិត្រពាំងឈូក ឃុំព្រះស្រែ ស្រុកឧដុង្គ ។
តាមព័ត៌មានពីកំលាំងនគរបាលមូលដ្ឋាននិងផ្នែកចរាចរណ៍ស្រុកបានបញ្ជាក់អោយដឹងថាម៉ូតូ ម៉ាកហុងដា C125(2009) ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1C.7641 អ្នកបើកបរដោយឈ្មោះ ស្រ៊ន យូហេង ភេទប្រុស អាយុ 52ឆ្នាំ រស់នៅ ភូមិបឹងប្រិយ៍ ឃុំត្រពាំងផង ស្រុកបាកាន ខេត្តពោធិ៍សាត់ និងអ្នករួមដំណើរ 01នាក់ឈ្មោះ សេង ធូប ភេទប្រុស អាយុ 86 ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះធ្វើដំណើរទៅដល់ចំណុចខាងលើ បានជិះទៅបុកគូថរថយន្ត បែនដឹកដីម៉ាក នីសាន់ ក្បាលពណ៌ស ទ្រុងពណ៌ខ្មៅ គ្មានផ្លាកលេខ ដែលចតឈប់ផុតពីចិញ្ចើមផ្លូវខាងកើត ចម្ងាយ ៨០០សង់ទីម៉ែត្រ ក្នុងទិសដៅស្របទិសគ្នា ពីត្បូងទៅជើង ដែលមានម្ចាស់ឈ្មោះ ឡុង សាគុន ភេទប្រុស អាយុ 35ឆ្នាំ រស់នៅភូមិត្រពាំងចំបក់ ឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យខាងលេី បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស របួសធ្ងន់ 02នាក់ប្រុស និងខូចខាតម៉ូតូ 01 គ្រឿង
បច្ចុប្បន្នសមត្ថកិច្ចបានយកម៉ូតូនិងរថយន្ដមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ សម្របសម្រួលនិងចាត់ការតាមនីតិវិធី៕