ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមនថ្មីសូមអោយមន្ត្រីទាំងអស់ ចាត់ទុកគណៈអភិបាលខណ្ឌនិងសហការី ជាបងប្អូន កូនក្មួយ ក្នុងការរួមគ្នាបម្រើសេវាជូនប្រជាជនអោយបានល្អ និងជោគជ័យ

124
ភ្នំពេញ ៖ អភិបាលខណ្ឌចំការមនថ្មី លោក ថេង សុថុលបានស្នើសូមអោយមន្ត្រីទាំងអស់ ចាត់ទុកគណៈអភិបាលខណ្ឌនិងសហការី ជាបងប្អូន កូនក្មួយ ក្នុងការរួមគ្នាបម្រើសេវាជូនប្រជាជនអោយបានល្អ និងទទួលបានជោគជ័យ ។
  ការស្នើសូមបែបនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ ខណៈដែលលោកបន្តចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ផ្សារដើមថ្កូវ និងសង្កាត់បឹងត្របែក ដើម្បីបង្កើនភាពស្និតស្នាលជាមួយគ្នារវាងថ្នាក់ដឹកនាំខណ្ឌ និងនៅថ្នាក់សង្កាត់ក្នុងការបំពេញការងារ បម្រើសេវាជូនប្រជាជនក្នុងមូលដ្ឋានអោយបានទាន់ពេលវេលា។
   លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានលើកឡើងថា «ខ្ញុំសូមអោយមន្ត្រីទាំងអស់ ចាត់ទុកគណៈអភិបាលខណ្ឌដូចជាសហការី  ជាបងប្អូន កូនក្មួយ  ក្នុងការងារបម្រើសេវាជូនប្រជាជន បានជោគជ័យ បើគ្មានបងប្អូនថ្នាក់មូលដ្ឋាន គឺយើងរួមគ្នាពីថ្នាក់ភូមិឡើង ទើបថ្នាក់លើដូចគណៈអភិបាល បានទទួលជោគជ័យដែរ ។ បើយើងបែកបាក់ផ្ទៃក្នុង គឺយើងធ្វើអ្វីក៏បានកើតដែរ ធ្វើអ្វីក៏មិនរីកចំរើនដែរ» ។
    លោក ថេង សុថុល អភិបាលខណ្ឌចំការមនថ្មីបានអោយដឹងថា ជានិច្ចកាលរវាងថ្នាក់ដឹកនាំខណ្ឌនិងសង្កាត់ ត្រូវមានការទំនាក់ទំនងគ្នាជាប្រចាំក្នុងការបំពេញការងារ ហើយការចុះមកសំណេះសំណាលគ្នានិងសាកសួរសុខទុក្ខគ្នានៅពេលនេះឬថ្ងៃនេះ គឺដើម្បីអោយស្គាល់ចិត្តថ្លើមគ្នាផង និងជាការផ្សារភ្ជាប់ការងាររវាងសង្កាត់និងខណ្ឌអោយកាន់តែល្អប្រសើរលើការងារក្នុងមូលដ្ឋាន អោយបានស៊ីជម្រៅ ហើយការជួបសំណេះសំណាលគ្នានិងសាកសួរសុខទុក្ខគ្នារវាងខណ្ឌនិងសង្កាត់នេះក្នុងនាមថ្នាក់ដឹកនាំខណ្ឌនិងបន្តចុះជួបនៅគ្រប់បណ្ដាសង្កាត់និមួយៗក្នុងមូលដ្ឋានខណ្ឌចំការមន។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌចំការមន បានដាក់ផែនការរៀបចំសណ្តាប់ធ្នាប់ ដោយលើកយកផ្លូវលេខ៤៣២ ធ្វើគំរូ ក្នុងការចុះរៀចំសណ្តាប់ធ្នាប់ ព្រោះថាផ្លូវនេះ មានលក្ខណៈធំ និងឆ្លងកាត់សង្កាត់ច្រើនផងដែរ ។
        លោកថេង សុថុលអភិបាលខណ្ឌចំការមនបន្តទៀតថាខណៈពេលជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ទាំងពីរខាងលើនេះលោកបានជំរុញដល់ចៅសង្កាត់ត្រូវតែបង្កើនការយកចិត្តទុកដាក់លើការងារអនាម័យ បរិស្ថានពិសេសត្រូវចុះប្រម៉ែប្រមូលសំរាមតាមដងផ្លូវក្នុងមូលដ្ឋានខ្លួនគ្រប់គ្រង និង ការងារសន្តិសុខ សណ្ដាប់ធ្នាប់ពិសេសអ្នកលក់ដូរនៅលើចិញ្ចើមផ្លូវផងដែរ៕
អត្ថបទដែលជាប់ទាក់ទង