ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបបុរសម្នាក់ ជួញដូគ្រឿងញៀនជិត១គីឡូក្រាម

89

ខេត្តស្ទឹងត្រែង: កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ កាលពីថ្ងៃទី 6 ខែឧសភា ឆ្នាំ 2019 វេលាម៉ោង 11 និង 45 នាទី ព្រឹកស្ថិតនៅចំណុចផ្លូវ អាស៊ានភូមិលើសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

លោក វរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ក្រោមបញ្ជាផ្ទាល់ លោក ឧត្តមសេនីយ៍ត្រី អៀង វាន់ឌី បានដឹកនាំការបង្រ្កាបនេះ ដោយលោកបានឲ្យដឹងថា ប្រតិបត្តិការក្នុងការ បង្រ្កាបករណីជួញដូរគ្រឿងញៀនខាងលើនេះ កងកម្លាំង បានឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀន ជាប្រភេទ មេតំហ្វេតាមីន ម្សៅក្រាម ពណ៌ស បានមួយកញ្ចប់ធំមាន ទម្ងន់ 946,3ក្រាម។
     លោក លោកវរសេនីយ៍ឯក ដួង វិចិត្រ បានបន្តទៀតថា ជនសង្ស័យ ឈ្មោះទូច វ៉ាត អាយុ 38ឆ្នាំ រស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ហើយជនសង្ស័យ និងដកហូតថ្នាំញៀន បានរួចមក បាននាំយកមក ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅ អយ្យការ អមសាលាដំបូងខេត្ត៕

អត្ថបទដែលជាប់ទាក់ទង