ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រណាំងរថយន្ដឆ្លងកាត់ឧបសគ្គលើចម្ងាយផ្លូវ ជាង៦២៤គីឡូម៉ែត្រ

490

​ភ្នំពេញ:សហព័ន្ធកីឡាយានយន្ដកម្ពុជាដោយមានការសហការណ៍ពីក្រសួងបរិស្ថាននិងក្រោមការឧបត្ថម្ភពី ប្រេងតូតាល់នោះបានរៀបចំព្រឹត្តិការណ៍ប្រណាំងយានយន្ដឆ្លងកាត់ឧបសគ្គលើចម្ងាយផ្លូវជាង៦២៤គីឡូម៉ែត្រ ។
​ក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី៦ឧសភាលោកពៅ តិចឡេងដែលជានាយកក្រុមហ៊ុនKara ដែលជាក្រុមហ៊ុន ទទួលរៀបចំព្រឹត្តិការណ៍ប្រណាំងយានយន្ដនោះបានបញ្ជាក់ថាព្រឹត្តិការណ៍ប្រណាំងយានយន្ដឆ្លងកាត់ឧបសគ្គនេះគឺឆ្លងកាត់ដែនជម្រកសត្វព្រៃ’ព្រៃឡង់’ក្រោមប្រធានបទ’រួមគ្នាថែរក្សាបរិស្ថាន និង ធនធានធម្មជាតិ’ ។

​នេះជាលើកទី៤ហើយដេលKaraទទួលរៀបចំនូវព្រឹត្តិការណ៍នេះ ។ ការប្រណាំងចាប់ផ្ដើមពីថ្ងៃទី១៧ដល់២០ឧសភា ដោយឆ្លងកាត់ភ្នំ វាលភក់ វាលស្រែ និងស្ថានភាពផ្លូវលំបាកៗជាច្រើនទៀត ។ ការប្រណាំងនៅថ្ងៃទី១គឺថ្ងៃទី១៧ឧសភាគឺប្រជុំបច្ចេកទេសថ្ងៃទី១៨ដែលជាថ្ងៃទី២ក្បួនប្រណាំងនឹងចេញដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅ ខេត្តកំពង់ធំលើចម្ងាយផ្លូវជា២០៣គីឡូម៉ែត្រ។នៅថ្ងៃទី៣ក្បួនប្រណាំងចេញដំណើរពីខេត្តកំពង់ធំឆ្ពោះទៅខេត្តព្រះវិហារលើ ចម្ងាយផ្លូវជាង២៧គីឡូម៉ែត្រ និងថ្ងៃទី៤ ចេញដំណើរពីខេត្តព្រះវិហារលើចម្ងាយផ្លូវ១៩៣គីឡូម៉ែត្រ ។

​ការប្រណាំងនេះមានប្រទេសចំនួន៨ចូលរួមដោយមានរថយន្ដចូលរួមប្រណាំងចំនួន១៥គ្រឿង និង ម៉ូតូចំនួន២០គ្រឿង ។ មានកីឡាការិនីចំនួន៣រូបចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងនេះដែរ ។

​លោកហូរ សិទ្ធីគុណអនុប្រធានសហព័ន្ធកីឡាប្រណាំងយានយន្ដកម្ពុជាបានបញ្ជាក់ឲ្យដឹងដែរថាសហព័ន្ធនេះ កម្ពុជាបង្កើតឡើងនៅឆ្នាំ២០១៣ហើយពីពេលនោះមកទល់ពេលនេះកម្ពុជាបានរៀបចំព្រឹត្តិការណ៍ជាច្រើនដោយរួម មានទាំងការប្រណាំងជាលក្ខណៈអន្តរជាតិឆ្លងកាត់ប្រទេសទៀតផង ។

​លោកបន្តថាសហព័ន្ធកីឡាយានយន្ដកម្ពុជាបានការទទួលស្គាល់ពីសហព័ន្ធកីឡាប្រណាំងម៉ូតូអន្តរជាតិ(FIM) និងសហព័ន្ធកីឡាប្រណាំងរថយន្ដអន្តរជាតិ(FIA) ។ ការប្រណាំងត្រូវគិតទៅលើថិរវេលា និងបច្ចេកទេស និងច្បាប់ ព្រោះការប្រណាំងនៅតាមទីប្រជុំជនសហព័ន្ធត្រូវកំណត់ល្បឿនឲ្យបើកបរគឺមិនអនុញ្ញាតឲ្យបើកលឿនឡើយព្រោះវា អាចបង្កគ្រោះថ្នាក់ដល់ប្រជាជន ។

​លោកអនុប្រធានសហព័ន្ធបន្តថាកាប្រណាំងនេះ គឺមានការចូលរួមពីអាជ្ញាធរ ភ្នាក់ងារមានសមត្ថកិច្ចគ្រប់ទីកន្លែងដេលការប្រណាំងឆ្លងកាត់ ។

​លោកនេត្រ ភក្ត្រារដ្ឋលេខាធិការក្រសួងបរិស្ថានបានរំលឹកឡើងវិញថាកាលពីឆ្នាំ២០១៨ព្រឹត្តិការណ៍នេះក៏បាន សហការជាមួយក្រសួងបរិស្ថានដែរដែលកាលនគោះឆ្លងកាត់៣ខេត្តគឺខេត្តកំពង់ស្ពឺ ខេត្តកំពត និង ខេត្តព្រះសីហនុ ។សម្រាប់ឆ្នាំនេះការប្រណាំងក៏ឆ្លងកាត់៣ខេត្តដែរគឺខេត្តកំពង់ធំ ព្រះវិហារ និងសៀមរាបពិសេសក្បួនបានឆ្លងកាត់មួយ ផ្នែកនៃដែនជម្រកសត្វព្រៃឡង់ ។

​លោកអះអាងថាដែនជម្រកសត្វព្រៃឡង់មានទំហ៊ំជា៤៣ម៉ឺនហិកតារដែលលាតសន្ធឹងលើខេត្តចំនួន៤គឺខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និង ខេត្តស្ទឹងត្រែង ។ ក្បួនប្រណាំងនេះនឹងជួយអប់រំប្រជាជនឲ្យបោះបង់ចោលការចូលព្រៃបរបាញ់សត្វ និងកាប់ព្រៃដោយណែនាំពួកគាត់ឲ្យងាកមកចាប់អាជីពដែលទាក់ទងនឹងទេសចរណ៍ដើម្បីចិញ្ចឹម ជីវិតដូចជាលក់ម្ហូបអាហារ ឬ ធ្វើជាមគ្គុទ្ទេសក៍ទេសចរណ៍វិញ ។

​សូមបញ្ចាក់ថាជាមួយនឹងការធ្វើសន្និសីទកាសែតនេះក្រុមហ៊ុនតូតាល់ និង ក្រុមហ៊ុនKaraក៏បានចុះMOUស្ដី ពីការបន្តសហការគ្នារៀបចំព្រឹត្តិការណ៍ប្រនាំងយានយន្ដបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង