ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅព្រឹកនេះ អតីតចៅសង្កាត់មកពីគណបក្សប្រឆាំងបីនាក់ បានចូលបំភ្លឺនៅតុលាការខេត្តបាត់ដំបង

86

បាត់ដំបង៖ យោងតាមដីកាកោះហៅរបស់តុលាការខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី 8 ខែឧសភានេះ អតីត មន្ត្រី និង សកម្មជន អតីត គណបក្ស សង្គ្រោះ ជាតិ ចំនួន៣ រូប បានចូលទៅ បំភ្លឺ នៅតុលាការ ខណៈនគរបាលខេត្តបាត់ដំបង ដាក់កម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ នៅខាងមុខតុលាការផងដែរ។

បើតាមការផ្សាយលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន កញ្ញា ស៊ិន ពៅ ចាន់ រ៉ូ ហ្សិត អតីត ចៅសង្កាត់ អូរ ចារ បានសរសេរថា នៅព្រឹកថ្ងៃទី៨ឧសភានេះ ក្នុងចំណោម ៥ នាក់គឺចូលបីនាក់ លោក រឿន កែប, សម វង្សតារា និង តន់ សាម៉ន។

អតីត មន្ត្រី និង សកម្មជន អតីត គណបក្ស សង្គ្រោះ ជាតិ ចំនួន ២០ រូប រួមមាន ៖ កញ្ញា ស៊ិន ពៅ ចាន់ រ៉ូ ហ្សិត អតីត ចៅសង្កាត់ អូរ ចារ លោក ម៉ក់ រ៉ា អតីត ចៅសង្កាត់ ទួលតាឯក លោក ឃួន ចំរើន អតីត ចៅសង្កាត់ ចំការ សំរោង ក្រុង បាត់ដំបង លោក ឌឹ ម សារឿន អតីត សមាជិក ក្រុមប្រឹក្សា ខេត្តបាត់ដំបង និង អតីតមន្ត្រី ថ្នាក់ ខេត្ត ស្រុក – ក្រុង ឃុំ – សង្កាត់ ជាច្រើនរូប ទៀត នឹងត្រូវ ចូលទៅ បំភ្លឺ នៅ សាលាដំបូង ខេត្តបាត់ដំបង ចាប់ពី ថ្ងៃទី ០៨ ថ្ងៃទី ០៩ ថ្ងៃទី ១៦ និង ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៩ នេះ ។

ជាមួយព្រឹត្តិការណ៍នេះ លោក ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការ នគរបាល ខេត្តបាត់ដំបង បានថ្លែង ថា លោក បាន ត្រៀមកម្លាំង សមត្ថកិច្ច រួចជាស្រេច ហើយ ដើម្បី ការពារ សណ្តាប់ធ្នាប់ នៅមុខ សាលាដំបូង ខេត្ត នៅពេលដែល អតីតមន្ត្រី និង សកម្មជន គណបក្ស សង្គ្រោះ ជាតិ ចូលខ្លួន ទៅ ឆ្លើយ តាម ដីកាកោះ របស់ តុលាការជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី០៨ ខែឧសភា ។
ឧ ត្ត ម សេនីយ៍ ទោ ស្នងការ អ៊ុច សុខុន បាន មានប្រសាសន៍ថា “ យើង ត្រៀមកម្លាំង រួចហើយ មិន ឲ្យ ពួកគាត់ រំខាន ដល់ នីតិវិធី របស់ តុលាការ នោះទេ ” ។

សូមបញ្ជាក់ថា លោក គឺ ប៊ុណ្ណា រ៉ា ព្រះរាជអាជ្ញារង អម សាលាដំបូង ខេត្តបាត់ដំបង បានចេញ ដីកា កោះហៅ អតីតមន្ត្រី និង សកម្មជន គណបក្ស សង្គ្រោះ ជាតិ ចំនួន ២០ រូប ឲ្យ ចូលខ្លួន បំភ្លឺ ពាក់ព័ន្ធ សំណុំរឿង ប្រឆាំង សាលដីកា តុលាការ កំពូល ។
នៅ ថ្ងៃ ចូល បំភ្លឺ នោះ អតីត សកម្មជន គណបក្ស សង្គ្រោះ ជាតិ ជាច្រើនរូប នៅ ខេត្តបាត់ដំបង គ្រោង នាំគ្នា ទៅ ប្រមូល ម្តុំ នៅមុខ សាលាដំបូង ខេត្តបាត់ដំបង ដើម្បី ឃ្លាំមើល ដំណើរការ របស់ តុលាការ នៅពេលដែល អតីតមន្ត្រី និង សកម្មជន របស់ គណបក្ស នេះ ចំនួន ២០ រូប ចូលទៅ ឆ្លើយ នៅ ចំពោះមុខ តំណាង អយ្យការ ៕

អត្ថបទដែលជាប់ទាក់ទង