ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្ដបន្ទាយមានជ័យ លោក សួន បវរ ត្រូវអស់តំណែងដោយសាររឿងអាស្រូវស្រីស្នេហ៍

179


ភ្នំពេញ៖ ប្រមុខ នៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ស្នើទៅព្រះមហាក្សត្រធ្វើការផ្ទេរភារកិច្ច លោក សួន បវរ ពីអភិបាលខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅក្រសួងមហាផ្ទៃ ដោយតែងតាំងអភិបាលរងម្នាក់ គឺលោក អ៊ុំ រាត្រី ជំនួសវិញ។

បើយោងតាមបើយោងតាមលិខិតរបស់រាជរដ្ឋាភិបាលដែលចុះហត្ថលេខាដោយសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ បានក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា។ សម្ដេចជួនសែនបានថ្លែងថា ផ្អែកតាមសេចក្តីត្រូវការចាំបាច់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជានិងដោយបានពិនិត្យទៅលើលក្ខណៈសម្បត្តិ សមត្ថភាពតំបន់ពិសោធន៍ការងាររបស់មន្ត្រីរាជការ ព្រមទាំងដើម្បីលើកកម្ពស់ប្រសិទ្ធភាពការដឹកនាំ និងការគ្រប់គ្រងការងាររដ្ឋបាលខេត្តបន្ទាយមានជ័យឲ្យមានដំណើរការល្អប្រសើរ ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង គោរពស្នើសុំផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យដូចខាងក្រោម៖ គោរពស្នើសុំផ្ទេរភារកិច្ចលោកសួនបវរឋានន្តរសក្កិឧត្តមមន្ត្រីថ្នាក់លេខ 2 ពីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យមកឲ្យបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃដើម្បីទទួលភារកិច្ចថ្មី។ រូបស្នើសុំតែងតាំងលោកអ៊ុំរាត្រីឋានន្តរសក្កិឧត្តមមន្ត្រីថ្នាក់លេខ 6 ជាអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យជំនួសលោកសួនបវរ។ គោរពសាស៏សុំផ្ទេរបញ្ចូលលោកគីងវណ្ណៈពីឋានន្តរសក្កិឧត្តមសេនីយ៍ឯកនៃក្របខ័ណ្ឌនគរបាលជាតិកម្ពុជាមកជាឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ 2 នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃដើម្បីមានឧបនិស្ស័យតែងតាំងមុខតំណែងជាអភិបាលរងខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា នៅក្នុងអាណត្តិទី 6 នៃរាជរដ្ឋាភិបាលកម្ពុជា មានចៅហ្វាយខេត្តចំនួន 2 នាក់ ត្រូវអស់បុណ្យអស់ស័ក្តិ ដោយសារតែស្រី គឺទីមួយគឺអភិបាលខេត្តតាកែវ លោកឡាយ វណ្ណៈ ជាប់ពាក់ព័ន្ធករណីសម្លាប់ស្រីស្នេហ៍ ដោយចងក ត្រូវត្រូវតុលាការចោទប្រកាន់ហើយមិនចូលខ្លួនទៅដាក់គុកព្រៃស និងចៅហ្វាយខេត្តម្នាក់ទៀត គឺលោកសួន បវរ ត្រូវអស់តំណែង ដោយសារតែរឿងស្រីញី ដែលមាន ទំនាក់ទំនងជាមួយគ្នាក្នុងរយៈពេល 5 ឆ្នាំមកហើយនោះ ក៏ត្រូវអស់តំណែងភ្លាមៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង