ឃាត់ខ្លួនជនជាតិចិន ០២នាក់ ពីបទប្លន់រថយន្ត
តាកែវ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី និងស្រុកត្រាំកក់ បានឃាត់ខ្លួនជនជាតិចិន ០២នាក់ នៅស្រុកត្រាំកក់ ពីបទប្លន់រថយន្ត។
នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៩និង៣០នាទី លោកស្នងការបានបញ្ជាទៅស្រុកបាទី និងស្រុកត្រាំកក់ ដើម្បីត្រួតពិនិត្យរថយន្ត ម៉ាកLexus XR300 ពាក់ស្លាកលេខភ្នំពេញ 2P-8959 ពណ៌ទឹកមាស ត្រូវបានបាត់ពីភ្នំពេញ ក្រោយមកកម្លាំងនគរបាលស្រុកត្រាំកក់ បានពួនស្ទាក់ឃាត់បានរថយន្តដូចខាងលើ ដោយក្នុងរថយន្តមានជនជាតិចិន ០២នាក់ ស្រី ០១នាក់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ១-ឈ្មោះ ចាង ជីនស៊ីន ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅភ្នំពេញ និង២-ឈ្មោះ សែវ ជីន ភេទស្រី អាយុ ៣៤ឆ្នាំ ស្នាក់នៅភ្នំពេញ ដកហូតសម្ភាររួមមាន កាំបិតចុងស្រួច០១, អត្តសញ្ញាណប័ណ្ណចិន០២, ទូរស័ព្ទដៃ០១គ្រឿង, ប្រាក់ដុល្លា ៣២០ដុល្លារ។
បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធី៕