ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដឹងការពិតហើយ មានគំនុំជាមួយជនរងគ្រោះ ចោទប្រកាន់ថាជនរ​ងគ្រោះទាក់ទងសេ្នហាជាមួយប្រពន្ធខ្លួន បន្ទាប់ពីខ្លួនបានលះលែងប្រពន្ធ ទើបតាមបាញ់ចោល

85

កំពង់​ស្ពឺ​ ÷ ករណី​ឃាតកម្ម​គិត​ទុក​ជា​មុន​ បណ្ដា​លឲ្យ​បុរស​ ម្នា​ក់ជាគ្រូបង្រៀននៅអនុវិទ្យាល័យតាំងរបង​ ឃុំហោងសំណំ​ ស្រុកឱរ៉ាល់​ ខេត្ដកំពង់ស្ពឺ​ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែងកេីតហេតុកាលពីថ្ងៃ​ពុធ​ ទី​០៨​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១២.៣​៥នាទី​ ជនរងគ្រោះ​ឈ្មោះ​ ទូច​ វាសនា​ ភេទប្រុស​ អាយុ​ ២៥​ ឆ្នាំ​ “ស្លាប់​”​ មុខរបរ​ គ្រូបង្រៀន​ នៅ​សា​លា​អនុវិទ្យា​ល័​យ​តាំងរបង​ នៅភូមិតាំងរបង​ ឃុំហោងសំណំ​ ស្រុកឱរ៉ាល់​ ខេត្ដកំពង់ស្ពឺ​។

ជនល្មើសបានបាញ់​សម្លាប់​ដោយអាវុធ​ខ្លី​ មួយដេីម​ ម៉ាក​ K54 ធ្វើ​សកម្មភាព​ជិះម៉ូតូ​ ម៉ាក​ Hon​da C70 គប់ជ្រុង​ ពណ៌​ ទឹកបុិច​ ស្លាកលេខ​ 1A.8250 បន្ទាយមានជ័យ​ ចូលសំដៅមកអែមរប​ង​សាលា​រៀនគាប់ជួន​ជនរងគ្រោះ​កំពុង​ហូបបាយជុំគ្នាជាមួយគ្រូបង្រៀន​ដទៃទៀត​ នៅកញ្ចុះ​ក្នុង​សាលា​រៀន ។

តាមការបញ្ជាក់ពី​ពីលោកវរសេនីយ៍ឯក​ ប៊ុត​ ប៊ុនធឿន​ អធិ​ ការ​នគរបាល​ស្រុក​ឱរ៉ាល់​ អោយដឹងថា​ជនល្មើស​បានធ្វើ​សកម្មភាព​រួចរត់គេចខ្លួនដោយ​បោះចោលអាវុធខ្លីក្នុងគុម្ពស្មៅ​ រត់សំដៅទៅថ្នល់​ជាតិ​ដោយមានកិច្ចសហការល្អនិងបានការចង្អុល​ណែនាំ​ដ៏ខ្ពង់ខ្ពស់​ពីលោក​ឧត្ដម​សេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​ កំលាំង​លោកនិង​ជំនាញ​ខេត្ត​បានចុះហុំព័ទ្ធរុករកនិងចាប់ឃាត់ខ្លួន​ជនល្មើស​បានភ្លាមៗនៅមិនឆ្ងាយពីទីកន្លែងកេីត​ហេតុ។

តាមការអោយដឹងន្ថែមជនល្មេីសមានឈ្មោះ​ ជួន​ ធានី​រាសី​ ភេទប្រុស​ ឆ្នាំ​កំណើត​ ១៥​/០៤​/១៩៩០​ មានស្រុកកំណេីត​ភូមិ​បាឡាត​ ឃុំនរា​ ​ស្រុកសង្កែ​ ខេត្ត​បាត់ដំបង​ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ៤​ សង្កាត់​ ព្រះពន្លា​ ក្រុងសេរីសោភ័ណ​ ​ខេត្ត​ បន្ទាយមា​នជ័​យ​ មុខរបរ​ ជាងធ្វេី​មាស​ មានឪពុកឈ្មោះ​ ជួន​ គឹ​ម​រ៉ាត់​ ម្ដាយ​ឈ្មោះ​ អ៊ូ​ ផល្លា​ និងមានប្រពន្ធឈ្មោះ​សុខ​ ស្រីនាង​។

សមត្ថកិច្ចឃាត់ខ្លួន​និងដកហូតបានវត្ថុតាងរួមមាន​អាវុធ​​ខ្លី​ K54 មួយដេីម​ គ្រាប់​ ០៨គ្រាប់​ ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ Honda​ គុបជ្រុង​ និងសម្ភារៈ​គ្រឿង​លោហៈ​ពណ៌​លឿង​ ពណ៌ស​ ឯកសារ​ផ្ទាល់​ខ្លួន​មួ​យ​ចំនួន​ទៀត​ តាមចម្លេីយបឋម​ជនល្មើស​​ ថាធ្លាប់មានគំនុំជាមួយជនរងគ្រោះ ចោទប្រកាន់ថាជនរ​ងគ្រោះទាក់ទងសេ្នហាជាមួយប្រពន្ធ​ខ្លួនបន្ទាប់ពីខ្លួនបានលះលែងប្រពន្ធអស់រយៈពេល​ ប្រហែល​ ៥ខែ​ មូលហេតុ​លះលែងមកពីជនរងគ្រោះ។

បើតាម ម្លើយសារភាពរបស់ខ្មាន់កាំភ្លើងជាឃាតករ បានឲ្យដឹងថា រូបគេ បានរៀបការជាមួយប្រពន្ធតាំងពី ឆ្នាំ២០១៥មក ម្ល៉េះ។ ប៉ុន្តែក្រោយមក រូបគេបានចេញទៅ រកស៊ីនៅ ខេត្តបន្ទាយមានជ័យយូរៗទើប មកជួបប្រពន្ធម្តង ពេលនោះរូបគេឃើញប្រពន្ធហាក់មិនសូវរវីរវល់ជាមួយរូបគេដូចមុននោះទេ ធ្វើឲ្យរូបគេក៏ចាប់ផ្តើមធ្វើការស៊ើបអង្កេត ពោលចាប់តាំងពីឆ្នាំ២០១៧មកម្ល៉េះ។
ជនសង្ស័យសារភាពទៀតថា រយៈពេល ២ ឆ្នាំ កន្លងមកនេះ រូបគេ បានស៊ើបដឹងថាប្រពន្ធបានលួចទាក់ទង ជាមួយ គ្រូបង្រៀនកីឡាដែលជាជនរងគ្រោះ ធ្វើឱ្យឈឺចិត្តស្អិតទ្រូងខ្លាំង មិនគួរណាប្រពន្ធលួផិតក្បត់បែបនេះទេ ប៉ុន្តែយ៉ាងណា រូបគេក៏ធ្លាប់ប្រាប់ ជនសង្ស័យឱ្យឈប់ទាក់ទង ប្រពន្ធរបស់ខ្លួន តែគាត់មិន ព្រម ឈប់ ទេ ថែមទាំង ថតរូបជាមួយ ប្រពន្ធរបស់ខ្លួន បង្ហោះលើ ហ្វេសប៊ុក បញ្ឈឺ ខ្លួនថែមទៀតផង ។ ដោយទ្រាំមិនបាននឹងការបញ្ឈឺចិត្តស្រស់ៗបែបនេះ រូបគេក៏ បានទិញ កាំភ្លើង ពី ខេត្តបន្ទាយមានជ័យ ហើយ ធ្វើ ដំណើរ មក រក ជន រង គ្រោះ ដែលជេលនោះកំពុងហូបបាយជុំគ្នាជាមួយគ្រូដទៃទៀត ដើម្បី បាញ់ សម្លាប់ តែ ម្តង។
បើតាម ម្លើយសារភាពរបស់ខ្មាន់កាំភ្លើងជាឃាតករ បានឲ្យដឹងថា រូបគេ បានរៀបការជាមួយ ប្រពន្ធ តាំងពី ឆ្នាំ ២០១៥មក ម្ល៉េះ។ ប៉ុន្តែក្រោយមក រូបគេបានចេញទៅ រក ស៊ី នៅ ខេត្តបន្ទាយ មាន ជ័យ យូរ ៗ ទើប មក ជួប ប្រ ព ន្ធ ម្តង ពេលនោះរូបគេឃើញប្រពន្ធហាក់មិនសូវរវីរវល់ជាមួយរូបគេដូចមុននោះទេ ធ្វើឲ្យរូបគេក៏ចាប់ផ្តើមធ្វើការស៊ើបអង្កេត ពោកចាប់តាំងពីឆ្នាំ២០១៧មកម្ល៉េះ។

ប្រភពពីស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានប្រាប់អ្នកសារព័ត៌មានថា មុនពេលកើតហេតុ ជនរងគ្រោះបានចប់ម៉ោងបង្រៀនកូនសិស្សហាត់កីឡា ក៏បានសម្រាកញាំបាយជុំជាមួយគ្រូបង្រៀនដទៃទៀត ពេលកំពុងញាំបាយនោះ ស្រាប់តែខ្មាន់កាំភ្លើងដើរសំដៅមកតូបដែលជនរងគ្រោះកំពូងហូបបាយនោះ រួចបានដកកាំភ្លើងខ្លីមួយដើម បាញ់សំដៅមកលើជនរងគ្រោះ បណ្តាលឲ្យដួលស្លាប់ភ្លាមៗនឹងដី បង្កឲ្យភ្ញាក់ផ្អើលដល់គ្រូដទៃទៀតដែលកំពុងនៅទីនោះ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យហាក់ជាមនុស្សម្នាក់ធ្លាប់ប្រើប្រាស់កាំភ្លើង ពីព្រោះរូបគេបានបញ្ចូលគ្រាប់រួចជាស្រេច និងនៅក្នុងបង់៨គ្រាប់ទៀត បាញ់ជនរងគ្រោះ ប៉ុន្ដែផ្ទុះតែមួយគ្រាប់ កុំអីគ្រូបង្រៀនផ្សេងទៀត ក៏អាចរងគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។ តាមចម្លើយជនសង្ស័យ រូបគេថានឹងបាញ់អតីតប្រពន្ធរបស់ខ្លួនចោលទៀត បើឃើញនៅជាមួយគ្នា។

បច្ចុប្បន្នជនល្មេីសត្រូវបាន​បញ្ជូន​មកកាន់ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដេីម្បី​សាក​សួ​រនិងកសាងសំណុំរឿង​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

បច្ចុប្បន្នជនសង្ស័យរូបនេះ ស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ច ចាត់វិធានការបន្ដតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង