ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្សែក្រវាត់ខារ៉ាបាវរជ្ជកាលទី៩ចេញដំណើរហើយ

89

​ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍រដូវកាលទី៩ចាប់ផ្ដើម

ប្រកួតហៃយនៅថ្ងៃទី១១ឧសភានេះ ។

​នៅថ្ងៃបើកឆាកដំបូងអ្នកប្រដាល់កម្ពុជាវៀក ប៊ុនឌឿនសមាគមប្រដាល់ក្រសួងការពារជាតិត្រូវប្រកួតជាមួយ

អ្នកប្រដាល់ថៃខាន់ ថេប(Khan Thep) ។ ប៊ុនឌឿនប្រសិនបើគេចូលក្លិបហ្វឹកហាត់គ្រប់គ្រាន់នោះអ្នកប្រដាល់រូបនេះ

មានផ្លែវ៉ៃល្អណាស់ ទាំងចិត្តក៏ធំស្នៀតកណ្ដាប់ល្អរហ័ស ជង្គង់ និងកែងល្អមិនតែប៉ុណ្ណោះអ្នកប្រដាល់រូបនេះការពារ

បានល្អទៀតផង ។

​ចំពោះអ្នកប្រដាល់ថៃខាន់ ថេប នេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរនោះ ។ មិនមាននរ

ណាដឹងថាគេមានសមត្ថភាពប៉ុណ្ណានោះទេតែអ្នកដែលហ៊ានប្រកាសចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់បែបនេះទំនងជា

មិនខ្សោយនោះទេ ។

​អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៦៤ដង ឈ្នះ៥៤ដង និងចាញ់១០ដង ។ ចំពោះអ្នកប្រដាល់កម្ពុជា

វៀក ប៊ុនឌឿនវិញនោះគេមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦៣ដង ចាញ់១៤ដង និងស្មើពិន្ទុ២ដង ។នរណាឈ្នះក្នុង

ការប្រកួតនេះ ។

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់កម្ពុជាសុខ សាវិនក្លិបឆ្មា ស សែនសុខជួបជាមួយអ្នកប្រដាល់ថៃ

ភុត ផេត ណយ(Phut Phatnoy) ។

​សាវិនជាអ្នកប្រដាល់មួយរូបដែលមិនស្រួលបង្ក្រាបនោះទេ ។អ្នកប្រដាល់មុខស្រទន់រូបនេះមានរបៀបវ៉ល្អ

រហ័សទាំងការវាយលុកទាំងការការពារ ។ ចំពោះអ្នកប្រដាល់ថៃភុត ផេតណយវិញនោះគេទើបតែមកប្រកួតនៅ

ស្រុកខ្មែរជាលើកដំបូងនេះទេ ។

​សាវិនមានប្រវត្តិប្រកួតចំនួន១០៤ដង ឈ្នះ៧១ដង ចាញ់២៧ដង និងស្មើពិន្ទុ៦ដង រីឯភុត ផេតណយវិញមាន

ប្រវត្តិប្រកួតចំនួន៦៧ដងឈ្នះ៥៩ដង ចាញ់៧ដង និងស្មើពិន្ទុ ១ ដង ។រវាងអ្នកប្រដាល់ទាំង២រូបនេះនរណាឈ្នះនៅ

ថ្ងៃបើកឆាកដំបូងនេះ ?

អត្ថបទដែលជាប់ទាក់ទង