ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្ស័យមានជំងឺប្រចាំកាយបុរសជនបរទេសម្នាក់ដេកស្លាប់នៅជាន់ឡៅតឿ

84

ភ្នំពេញបុរសជនបទេសម្នាក់មានជំងឺប្រចាំកាយហេីយដេកស្លាប់នៅជាន់ឡោតឿផ្ទះល្វែងនិងបង្កការភ្ញាក់ផ្អេីលស្រ្តីជាប្រពន្ធប្ដឹងដល់សមត្ថកិិច្ចចុះមកត្រួតពិនិត្យកោសល្យវិច្ឆ័យ។

  ហេតុការនេះកេីតឡេីងកកាលវេកាម៉ោង០៥និង០០នាទីទៀបភ្លឺថ្ងៃទី០៨ខែឧសភាឆ្នាំ២០១៩នៅចំណុចបុរីជ័យឧត្ដម៦មុខផ្ទះលេខ១D តាមផ្លូវ៣៦៩ស្ថិតនៅភូមិអូអណ្ដូង១សង្កាត់ព្រែកប្រាច្បារអំពៅ

   សពបុរសឈ្មោះ  Stevens James Sidney ភេទប្រុសអាយុ៧៤ឆ្នាំជនជាតិអូស្ត្រាលីជាគ្រូបង្រៀនចូលនិវត្តន៍

ស្ត្រីជាប្រពន្ឋឈ្មោះដួងចរិយាអាយុ៣៧ឆ្នាំមេផ្ទះស្នាក់នៅផ្ទះជួលផ្លូវបេតុងភូមិអូរអណ្តូងសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ

បើតាមស្ត្រីឈ្មោះដួងចរិយាដែលបានអះអាងថាជាអតីតប្រពន្ឋបាននិយាយថាគាត់បែកបាក់គ្នាប្រហែល៦~៧ឆ្នាំហើយនៅថ្ងៃទី៧ឧសភាដោយទទួលដំណឹងថាគាត់ឈឺក៏បានមកមើលថែគាត់លុះម៉ោង៤ភ្លឺម្សិលមិញគាត់ក៏ឡើងទៅមើលក៏បានឃើញគាត់ដេកស្លាប់បាត់ទៅហើយហើយក៏ប្រញាប់ប្តឹងសមត្ថកិច្ចតែម្តងដោយអតីតប្តីជាជនបរទេសផង

សមត្ថកិច្ចនគរបាលការិយាល័យបច្ចេកទេសកោសល្យវិច្ឆ័យស្នងការចុះមកត្រួតពិនិត្យសពបុរសជនបរទេសនិងបំភ្លឺសាកសួរនាំស្រ្តីជាអតីតជាប្រពន្ធថាជនរងគ្រោះមានជំងឺប្រចាំកាយបេះដូងតែមិនដឹងថាធ្ងន់ស្រាលទេក្រោយមកនិងមានសពសន្និដ្ឋានករណីគាំងបេះដូង(បណ្ដាលមកពីជំងឺបេះដូង)សពសមត្ថកិច្ចយករថយន្តនគរបាលដឹកសពយកទៅរក្សាទុកនៅទូររក្សាសពមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត

 

អត្ថបទដែលជាប់ទាក់ទង