អភិបាលខណ្ឌចំការមនចុះសាកសួរសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រនិងចាស់ជរាហើយប្រជាពលរដ្ឋអាចចូលជួបគណៈអភិបាលបានគ្រប់ពេល
ភ្នំពេញ៖អភិបាលនៃគណៈអភិបាលខណ្ឌចំការមននិងប្រធានក្រុមប្រឹក្សាខណ្ឌរួមជាមួយចៅសង្កាត់នឹងមន្ត្រីក្រោមឱវាទកាលពីព្រឹកថ្ងៃទី០៩ខែឧសភាឆ្នាំ២០១៩នេះបានចុះសាកសួរសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រនិងចាស់ជរានៅក្នុងសង្កាត់ទួលស្វាយព្រៃ១ខណ្ឌចំការមនខណៈដែលពួកគាត់កំពុងតែមានការខ្វះខាតក្នុងជីវភាពគ្រួសារ។
អំណោយទាំងនោះមានអង្កមីទឹកត្រីទឹកស៊ីអុីវនិងថវិកាចំនួន២ម៉ឺនរៀល។
ក្នុងឱកាសនៃការចែកអំណោយនោះលោកថេងសុថុលអភិបាលនៃគណៈអភិបាលខណ្ឌចំការមនបានមានប្រសាសន៍លើកឡើងថាអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចិត្តទុកគណៈអភិបាលខណ្ឌជាអ្នកបម្រើប្រជាពលរដ្ឋហើយកុំគិតថាអភិបាលធំ
ពេកមិនហ៊ានចូលជួបនោះគឺមិនត្រូវទេ។ប្រជាពលរដ្ឋទាំងអស់ត្រូវជម្រះអារម្មណ៍នេះឲ្យអស់។គណៈអភិបាលខណ្ឌចំការមនគឺជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋបម្រើប្រជាពលរដ្ឋមិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ៕