ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារីម្នាក់ ផិតប្តី មានសហាយ ត្រូវប្រុសស្នេហ៍ រឹតកស្លាប់ ក្រោយពេលនាំគ្នាឡើងផ្ទះសំណាក់

94

ព្រៃវែងៈ នារីវ័យម្នាក់ បានស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់ រំចង់ ក្រោយពេលនាង និងប្រុសស្នេហ៍ ដែលជាឃាតករដឹកដៃគ្នា ឡើងផ្ទះសំណាក់ ជនសង្ស័យយកខ្សែរឹកកសម្លាប់ប្លន់យកលុយកាក់ និង គ្រឿងអលង្កា ហើយជិះម៉ូតូគេចខ្លួនបាត់កាលពីម៉ោង៥ល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅផ្ទះសំណាក់ រំចង់ ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ ផៃ ស្រីម៉ាក់ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិព្រែបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ កម្លាំងសមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យកោសល្យវិច័យ ដើម្បីធ្វើការស្រាវជ្រាវស្វែងរកជនល្មើស។

សេចក្តីរាយការណ៍បានបន្តឱ្យ ដឹង ទៀតលើ ករណីស្ត្រីម្នាក់ត្រូវគូស្នេហ៍សម្លាប់ក្នុងសំណាក់ «រំចង់» នោះ គឺអ្វីដែលភ្ញាក់ផ្អើលទៀតនោះ គឺស្ត្រីរងគ្រោះ ដែលស្លាប់រូបនេះ គឺ នាង មាន ប្តីរួចហើយ ហើយប្តីនាង គឺជា មន្ត្រីអាវុធហត្ថ ស្រុក លើកដែកម្នាក់ ដោយនាងបានលួចទាក់ទងស្នេហា ជាមួយសហាយ ដែល បុរស សង្ស័យជាឃាតករសម្លាប់នាងនោះ ។

ប្រភពបន្តថា ចំពោះ មូលហេតុសមត្ថកិច្ចកំពុងសន្និដ្ឋានជាបឋមថា អាចជាការសម្លាប់ ប្លន់ យក ទ្រព្យ សម្បត្តិ ព្រោះ គ្រួសារ ស្ត្រីរងគ្រោះថា នៅលើ ខ្លួន សព មានលុយជាង២ពាន់ ដុល្លារ ខ្សែ ក និងចិញ្ចៀន សរុប ជិត២ ដំឡឹង មាស ហើយបានបាត់ពីខ្លួនសពនាងអស់រលីង ។

ទោះបីជាយ៉ាងណា មកទល់ពេលនេះ សមត្ថកិច្ច នៅមិនទាន់កំណត់ការអះអាង របស់គ្រួសារស្ត្រីរងគ្រោះទេ ដោយ កំពុង ធ្វើការស្រាវស្រាវស៊ើបបន្ត ៕

អត្ថបទដែលជាប់ទាក់ទង