ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចូលរួមវគ្គមន្តី្រអាជ្ញាកណ្តាល បច្ចេកទេសពិភពលោកលើកទី១៣ នៅហុងគ្រី

99


ភ្នំពេញ៖លោក នាង សូរិទ្ធិយ៉ា អគ្គលេខាធិការរងនៃសហព័ន្ធខ្មែរហែលទឹកនៅយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១៩្បានចេញដំណើរទៅកាន់ប្រទេសហុងគ្រីដើម្បីចូលរួមវគ្គសិក្ខាសាលាស្តីពីមន្តី្រអាជ្ញាកណ្តាលបច្ចេកទេស
កម្រិតពិភពលោកលើកទី១៣ដែលមានរយៈពេល៥ថ្ងៃ។
លោកនាង សូរិទ្ធិយ៉ាបានប្រាប់ឲ្យដឹងថារូបលោកតំណាងឲ្យសហព័ន្ធខ្មែរហែលទឹករបស់ប្រទេសកម្ពុជាទៅ
ចូលរួមវគ្គខាងលើនេះដើម្បីឲ្យក្លាយមន្តី្រអាជ្ញាកណ្តាលបច្ចេកទេសសម្រាប់តំបន់អាស៊ីអាគ្នេយ៍និងការប្រកួតកម្រិត
អន្តរជាតិនានា ជាពិសេសការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯក យុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ “43rd Sea Age Group Swimming Championships.” ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។
លោកអគ្គលេខាធិការរងបានបន្តថាសិក្ខាសាលាស្តីពីមន្តី្រអាជ្ញាកណ្តាលបច្ចេកទេសកម្រិតពិភពលោកលើកទី១៣មានអ្នកចូលរួមមកពីជាង២០០ប្រទេសដែលប្រទេសមាជិកនៃសហព័ន្ធហែលទឹកពិភពលោក។
សព្វថ្ងៃនេះសហព័ន្ធខ្មែរកីឡាហែលទឹកមានមន្ត្រីបច្ចេកទេសអន្តរជាតិតែ៣រូបប៉ុណ្ណោះលោក ហែម ចាន់លី ដែលជាអនុប្រធាសហព័ន្ធន ហែម គីរី អគ្គលេខាធិការ និងរូបលោកដែលជាអគ្គលេខាធិការរង ។

អត្ថបទដែលជាប់ទាក់ទង