ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រីរ៉ូណាស្មីត ចេញរបាយការណ៍ 14 ទំព័រ បញ្ចប់បេសកកម្មលើទឹកដីកម្ពុជា

75

ភ្នំពេញ៖ លោកស្រីរ៉ូណាស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានចេញសេចក្តីថ្លែងការបញ្ចប់បេសកកម្មនៅលើទឹកដីកម្ពុជាកាលពីថ្ងៃទី 10 29 ខែឧសភាឆ្នាំ 2019។

នៅក្នុងរបាយការណ៍ 14 ទំព័រលោកស្រីរ៉ូណាស្មីតបានបញ្ជាក់ថាខ្ញុំបានបញ្ចប់បេសកកម្មលើកទី 7 របស់ខ្ញុំក្នុងនាមជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ លោកស្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលដែលបានអញ្ជើញខ្ញុំមកបំពេញទស្សនកិច្ចនៅទីនេះនិងឆន្ទៈរបស់មន្ត្រីរាជរដ្ឋាភិបាលជាច្រើនរូបដែលបានយកព្រមចូលប្រជុំជាមួយខ្ញុំនឹងពិភាក្សាដោយបើកចំហតអំពីសិទ្ធិមនុស្សនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅប្រទេសកម្ពុជា។

លោកស្រីបានសំដែងនូវក្តីរីករាយដែលបានឃើញរដ្ឋមន្ត្រីជាន់ខ្ពស់ជាច្រើននៃរាជរដ្ឋាភិបាល បានយកឱកាសចែករំលែកព័ត៌មានពីវឌ្ឍនភាពក្នុងការឆ្លើយតបទៅនឹងអនុសាសន៍កន្លងមករបស់ខ្ញុំ ក៏ដូចជាធ្វើបច្ចុប្បន្នភាពស្នានភាពវិវឌ្ឍន៍រាប់ចាប់តាំងពីបេសកកម្មលើកមុនរបស់ខ្ញុំ។ កុំបានជួបប្រជុំផងដែរជាមួយអ្នកពាក់ព័ន្ធជាច្រើនរូប រួមទាំងតំណាងអង្គការសង្គមស៊ីវិលសហគមន៍ការទូតនិងក្រុមអង្គការសហប្រជាជាតិប្រចាំកម្ពុជា។ លើសពីនេះនេះខ្ញុំបានជួបជាមួយប្រជាពលរដ្ឋនិងក្រុមប្រជាជនមួយចំនួនដែលបានដាក់ញត្តិ និងបានស្នើសុំជួបប្រជុំជាមួយខ្ញុំ ដែលភាគច្រើននៃអ្នកទាំងនោះ ពាក់ព័ន្ធនឹងដីធ្លី និងអ្នកដទៃទៀតទាក់ទងទៅនឹងសេរីភាពក្នុងការបញ្ចេញមតិ និងការជួបប្រជុំ។

ខាងក្រោមនេះជារបាយការណ៍ 14 ទំព័រ៖

អត្ថបទដែលជាប់ទាក់ទង