ចាប់បានឃាតករជាប្រុសស្នេហ៍ ករណីឃាតកម្មរឹតកសម្លាប់ ស្រីស្នេហ៍ដើរមានប្ដីហើយ ក្នុងផ្ទះសំណាក់រំចង់
ខេត្តព្រៃវែង ៖ ជនសង្ស័យ ម្នាក់ ជាឃាតករយកខ្សែរឹតកសម្លាប់ស្នេហ៍ ពេលនាំគ្នាឡើងផ្ទះសំណាក់ ដើម្បីរួមរ័ក្ស ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ខ្លួនបានហើយ ។ បន្ទាប់ពីចាប់ខ្លួនសមត្ថកិច្ចបាននាំខ្លួនឃាតករ ទៅធ្វើត្រាប់ អំពីសកម្មភាពរបស់ខ្លួន ដែលប្រព្រឹត្ត ឈានដល់សម្លាប់គូស្នេហ៍របស់ខ្លួន ហើយប្លន់យកទ្រព្យសម្បត្តិ លុយ គ្រឿងអលង្ការជិះច្រើន។
ស្ត្រីដែលស្លាប់នោះត្រូវគេរាយការណ៍ថា មានប្តីជាមន្ត្រីអាវុធហត្ថស្រុកលើកដែក ហើយនាងបាន ផឹកក្បត់ស្វាមីខ្លួនមកលួចទាក់ទងជាមួយនឹងប្រុសស្នេហ៍ដែលជាឃាតករនោះ ។ កំលាំងអាវុធហត្ថខេត្តព្រៃវែងវែកមុខ
និងចាប់ឃាត់ខ្លួនបានហើយ នៅម៉ោង៨ព្រឹកថ្ងៃទី១០ ឧសភា នេះ ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ក្នុងពេលជាមួយគ្នាដែរ កម្លាំងសមត្ថកិច្ច ជនសង្ស័យឈ្មោះជា ជាង អាយុ 30 ឆ្នាំរស់នៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
សមត្ថកិច្ចអាវុធហត្ថកំពុងស្ថិតក្នុងដំណាក់កាលស្រាវជ្រាវនិងសួរចម្លើយជនសង្ស័យដើម្បីដឹងពីមូលហេតុពិតនៃអំពើឃាតកម្មនេះ។
គួររំលឹកថា នៅក្នុងបន្ទប់លេខ207 ផ្ទះសំណាក់រំចង់ កាលពីល្ងាចថ្ងៃទី8ឧសភាកន្លងទៅដែលស្ថិតក្នុងភូមិ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៌ ខេត្តព្រៃវែង កាលពីវេលាម៉ោង៤ល្ងាច មានហេតុការណ៍ ប្រទះឃើញស្ត្រីខាងលើបានស្លាប់ ។
ករណីឃាតកម្ម ស្រ្តីរងគ្រោះត្រូវបានគេស្គាល់ថា ឈ្មោះ ហែ ស្រីម៉ាក់ អាយុ25ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
សាកសពស្រ្តីរងគ្រោះ ត្រូវបានគេស្គាល់ថា ឈ្មោះ ផែ ស្រីម៉ាក់ អាយុ25ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ ចំណែកមូលហេតុនៃការស្លាប់ ជាជំហានដំបូងសមត្ថកិច្ចបានសន្និដ្ឋានថា គឺជាករណីឃាតកម្ម ដោយសារតែពេលពិនិត្យលើដងខ្លួនសាកសព ចំណុចត្រង់ក គេបានឃើញមានស្លាកស្នាមត្រូវបានរឹតនិងខ្សែអ្វីមួយ រហូតដល់ស្រ្តីរងគ្រោះស្លាប់បាត់បង់ជីវិត។
ចំពោះករណីឃាតកម្មនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បានថា កើតឡើងដោយសារតែមូលហេតុអ្វីនោះទេ ប៉ុន្តែគេសន្និដ្ឋានថា ឃាតករគឺជាប្រុសស្នេហ៌របស់ស្រ្តីរងគ្រោះ ដែលមកជួលបន្ទប់ដេកជាមួយគ្នា ហើយបានចេញទៅវិញបាត់ មុនពេលមានហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងប្រមាណជា១០នាទី។
បើតាមការអះអាងរបស់ម្ចាស់ផ្ទះសំណាក់រំចង់ ជាផ្ទះកើតហេតុបានអោយដឹងថា នៅវេលាម៉ោង៣រសៀល ស្រ្តីរងគ្រោះរួមជាមួយនិងបុរសម្នាក់ ជិះម៉ូតូម្នាក់មួយ បានមកជួលបន្ទប់មួយដោយប្រាប់ថា ជួលមួយម៉ោង លុះមួយម៉ោងក្រោយមក ក៏ឃើញបុរសម្នាក់នោះចេញទៅវិញតែម្នាក់ឯង ក្នុងអាកប្បកិរិយាប្រញាប់ប្រញាល់និងភ័យស្លន់ស្លោ។
ដោយមានការសង្ស័យម្ចាស់ផ្ទះក៏ចូលទៅមើលក្នុងបន្ទប់ដែលអ្នកទាំង២ដេក ក៏ស្រាប់តែឃើញស្រ្តីរងគ្រោះដេកស្លាប់បាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលឆោឡោឡើង និងរាយការណ៌ប្រាប់សមត្ថកិច្ចអោយជួយអន្តរាគមន៍តែម្តង៕