ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមនថ្មីចុះជួបសំណេះសំណាល ជាមួយបងប្អូនអាជីវករផ្សារទួលទំពូង

87

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១០ខែឧសភាឆ្នាំ២០១៩នេះលោកថេង សុថុល អភិបាលខណ្ឌចំការមនថ្មីបានដឹកនាំក្រុមការងារចុះពិនិត្យរាល់ការដូរអីវ៉ាន់ឬទំនិញរបស់បងប្អូនអាជីវករនៅជុំវិញផ្សារនិងចូលជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនអាជីវករនៅតាមបណ្ដាតូបឬស្ដង់លក់ដូរអីវ៉ាន់និមួយៗនៅក្នុងផ្សារទួលទំពូងដែលស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមនរាជធានីភ្នំពេញប្រកបដោយបរិយាកាសទឹកចិត្តសប្បាយរីករាយរវាងបងប្អូនអាជីវករនិងអាជ្ញាធរខណ្ឌចំការមន។
ខណៈពេលលោកអភិបាលខណ្ឌចំការមនថេង សុថុល និងក្រុមការងារចុះទៅដល់ផ្សារទួលទំពូងគេសង្កេតឃើញបងប្អូនអាជីវករគាត់មានទឹកចិត្តសប្បាយរីករាយដែលមិនធ្លាប់មានពីមុនមកដោយឈរនៅរង់ចាំនៅតាមបណ្ដាតូបលក់ដូរអីវ៉ាន់ពួកគាត់និមួយៗដោយទទួលស្វាគមន៍លោកអភិបាលខណ្ឌចំការមនថេង សុថុល និងក្រុមការងារដោយទឹកចិត្តសប្បាយរីករាយជាខ្លាំង។
នាឱកាសនោះបងប្អូនអាជីវករគាត់បានជម្រាប់ប្រាប់ដល់លោកអភិបាកខណ្ឌចំការមនថេង សុថុល ពីការលក់ដូរអីវ៉ាន់ឬមុខទំនិញពួកគាត់មានការលក់ដូរដាច់ជាធម្មតាដោយអតិថិជនផ្សារទួលទំពូងទាំងបងប្អូននៅក្នុងស្រុកនិងអតិថិជនជាជនជាតិបរទេសគាត់មានការគាំទ្ររាល់មុខទំនិញគ្រប់មុខនៅផ្សារទួលទំពូងនាសព្វថ្ងៃនេះហើយពិសេសទៅទៀតគឺនៅផ្សារទួលទំពូងមានលក់ទំនិញដែលជាវត្ថុអនុស្សាវរីយ៍ល្អៗគួរចាប់អារម្មណ៍ផងដែរ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌចំការមនថេង សុថុលក៏បានជំរុញទៅដល់លោកប្រធានទួលទំពូងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ពិសេសលើការងារសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយអោយបានល្អ និង ទប់ស្កាត់នូវអំពើចោរកម្មនានាផងដែរដើម្បីសុវត្ថិភាពដល់បងប្អូនអាជីវករនិងអតិថិជនដែលជាអ្នកគាំទ្រមកទិញអីវ៉ាននៅផ្សារទួលទំពូងនាសព្វថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង