ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងបួននាក់ ត្រូវបានសង្រ្គោះចេញមកខាងក្រៅ រូងភ្នំ

194

(ថៃ)៖ បើតាមលោក Narongsak Osottanakorn ប្រធានដឹកនាំប្រតិបត្តិការជួយសង្រ្គោះមនុស្សទាំង១៣នាក់ ចេញពីក្នុងរូងភ្នំថាមលួងនៅភាគខាងជើងប្រទេសថៃ បានឲ្យដឹងថាប្រតិបត្តិការត្រូវផ្អាកត្រឹមនេះសិន ហើយនឹងបន្តទៀតនៅចន្លោះ១០ទៅ២០ម៉ោងក្រោយ ដោយសារតែបំពង់ខ្យល់អុកស៊ីសែនត្រូវបានប្រើប្រាស់អស់ បូករួមជាមួយភាពហត់នឿយ ខណៈក្មេងៗចំនួនត្រឹម០៤នាក់ដំបូងប៉ុណ្ណោះ ត្រូវលោកបញ្ជាក់ថា ត្រូវបានជួយសង្រ្គោះចេញមកក្រៅដោយសុវត្ថិភាព រួចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យនៅខេត្តឈៀងរ៉ាយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The Guardian នៅយប់ថ្ងៃអាទិត្យ ទី០៨ ខែកក្កដា ឆ្នាំ២០១៨។

លោក Narongsak បានបន្ថែមថា ប្រតិបត្តិការនាថ្ងៃអាទិត្យនេះ បានប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យហួសពីការរំពឹងទុក តាមរយៈមធ្យោបាយនៃការជួយសង្រ្គោះក្មេងៗខាងលើ ដោយការមុជទឹកឆ្លងផ្លូវចេញពីក្នុងរូងភ្នំដ៏ជ្រៅនេះ។ សម្រាប់ក្មេងដែលនៅសល់ទាំង០៨នាក់ទៀត ព្រមទាំងគ្រូបង្វឹកម្នាក់របស់ពួកគេ គឺត្រូវរង់ចាំមួយរយៈពេលទៀត នៅកន្លែងដដែល គឺជិតតំបន់ដែលគេហៅថា Pattaya Beach ក្នុងរូងភ្នំ។ ដោយសម្អាងលើព័ត៌មានលម្អិតបន្ថែមនេះ សេចក្តីរាយការណ៍នៅមុននេះ ដែលថាក្មេង០៦នាក់ ត្រូវបានជួយនាំចេញមកដល់ខាងក្រៅវិញនោះ គឺមិនត្រឹមត្រូវឡើយ។

អត្ថបទដែលជាប់ទាក់ទង