ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឈុត សេរីវ៉ាន់ថង និង លីន វីរៈបង្ហាញខ្លួនប្រកួតជាមួយថៃថ្ងៃអាទិត្យនេះ

103

​ភ្នំពេញ:អ្នកប្រដាល់លីន វីរៈក្លិបបូរីរាជសីហ៍មានបានទទួលឱកាសប្រកួតជាមួយអ្នកប្រដាល់ថៃជាលើកដំបូងនៅលើសង្វៀនWurkz របស់អាស៊ីអាគ្នេយ៍នារសៀលថ្ងៃទី១២ឧសភា ។

​គូប្រកួតរបស់វីរៈគឺផេត ថានៈភុន(Phat Thanakphun) អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ ផេត ថានៈភុនគេទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ បើតាមស្ថិតិនៃការប្រកួតនោះគេមិនអន់ឡើយ ។ គេមានប្រវត្តិប្រកួតចំនួន៤៥ដង ឈ្នះ៣៩ដង និងចាញ់៦ដង ។

​ចំពោះវីរៈវិញទោះបីគេទើបតែមានឱកាសប្រកួតជាមួយថៃជាលើកដំបូងក៏ពិតមែនតែរាល់ការប្រកួតរបស់គេ ជាមួយអ្នកប្រដាល់រួមជាតិគេឈ្នះស្ទើរគ្រប់ការប្រកួត ។ នេះជាឱកាសមាសរបស់គេប្រសិនបើគេឈ្នះគេនឹងមានការប្រកួតជាមួយបរទេសកាន់តែច្រើន ។

​លីន វីរៈមានប្រវត្តិប្រកួតចំនួន៣៧ដង ឈ្នះ៣៥ដង ចាញ់១០ដង និងស្មើពិន្ទុ២ដង ។ជំនួបនេះអ្នកប្រដាល់ ។កម្ពុជាឈ្នះ ឬ អ្នកប្រដាល់ថៃឈ្នះ ?​ជើងខ្លាំងវ័យក្មេងមកពីខេត្តបាត់ដំបងគឺឈុត សេរីវ៉ាន់ថងមកពីក្លិបរាហ៊ូត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃហ្វា ម៉ៃ(Fa Mai)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាមដែរ ។

​សេរីវ៉ាន់ថងទោះបីគេទាបបន្តិចក៏ពិតមែនតែគេមានកលល្បិចល្អវ៉ៃចេញរហ័សមានចលនាបំលាស់ទីបានល្អនិងការពារល្អ ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៦២១១ដងដង ឈ្នះ៥៤ដង ចាញ់៧ដង និងស្មើពិន្ទុ ១ ដង ។
​អ្នកប្រដាល់ថៃហ្វា ម៉ៃគេធ្លាប់មកប្រកួតនៅស្រុកខ្មែរដែរតែគេអវត្តមានពីស្រុកខ្មែរប្រមាណជា១ឆ្នាំមកហើយគេជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំង គេមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៦៤ដង ចាញ់១១ដង ។ការប្រកួតនេះជ័យជំនះបានទៅលើឈុត សេរីវ៉ាន់ថង ឬ ហ្វា ម៉ៃ ?

អត្ថបទដែលជាប់ទាក់ទង