ទេព ទីម៉ូធីនឹងរះក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០នេះ
ភ្នំពេញ:កីឡាករវាយកូនបាល់វ័យក្មេងកម្ពុជាទេព ទីម៉ូធីបានក្លាយជាគ្រាប់ពេជ្រគួរជាទីសង្ឃឹមសម្រាប់ស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីននាចុងឆ្នាំ២០១៩នេះ ។
កីឡាករវ័យក្មេងរូបនេះបានទទួលអាហារូបករណ៍ទោសិក្សាផ្នែកសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិករយៈពេល៤ឆ្នាំដែលនេះជាឆ្នាំទី១របស់គេ ។ លោកទេព រិទ្ធិវិទ្ធដែលជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានបញ្ជាក់
ថាការបានទទួលអាហារូបករណ៍គឺជារឿងមួយឯរឿងដែលសំខាន់មួយទៀតនោះគឺរូបគេក៏ជាកីឡាករវាយកូនបាល់ប្រចាំសាកលវិទ្យាល័យដែលគេកំពុងសិក្សា ។
សព្វថ្ងៃគេកំពុងតែសិក្សានៅសាកលវិទ្យាល័យVirginia Wesleyan University ជាមួយនឹងកីឡាវាយកូនបាល់ទីម៉ូធីបានឈ្នះនៅក្នុងការប្រកួតនៅសាកលវិទ្យាល័យរបស់គេគឺគេឈ្នះនៅក្នុងព្រឹត្តិការណ៍ដែលមានឈ្មោះថា
Award To Best Male Athlete ។
លោកអគ្គលេខាធិការបានបញ្ជាក់ថានៅប្រទេសអាមេរិកក៏ដូចប្រទេសដទៃទៀតដែរកីឡាករល្អៗគឺចេញមកពីនិស្សិតសាកលវិទ្យាល័យ ។ទីម៉ូធីពេលនេះគេកំពុងតែប្រឡូកជាមួយក្រុមអ្នកខ្លាំងហើយទម្រាំស៊ីហ្គេមមកដល់យ៉ាងហោចណាស់ក៏គេឆ្លងកាត់ជាង៥០ប្រកួតដែរ ។ ការប្រកួតច្រើនបែបនេះគឺជាការហ្វឹកហាត់មួយដ៏សំខាន់ ។គេមិនត្រឹមតែត្រៀមខ្លួនសម្រាប់ស៊ីហ្គេមប៉ុណ្ណោះទេតែគេក៏ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍Davis-Cupនៅប្រទេសអូម៉ង់នាឆ្នាំនេះដែរ ។
កីឡាករអាយុ១៩ឆ្នាំរូបនេះគេនឹងមានការប្រកួតច្រើនព្រោះឆ្នាំនេះគឺជាឆ្នាំដំបូងដែលគេត្រូវចូលរួមស៊ីហ្គេមនិង Savis-Cup ។