កូនប្រុសតិរច្ឆាន ឈ្លោះជាមួយម្ដាយ ដុតឆេះផ្ទះខ្ទេច
ខេត្តកណ្តាល៖ នគរបាលស្រុកស្អាងបានឃាត់ខ្លួន កូនតិរច្ឆានម្នាក់ដែល មិនបានខិតខំរកស៊ីអី បែរជាខឹងឪពុកម្តាយ ដុតផ្ទះចោល ដែល ករណីនេះ កេីតហេតុនៅថ្ងៃសុក្រ ០៧កើត ខែពិសាខ ឆ្នាំកុរ ព.ស២៥៦២ ត្រូវនិងថ្ងៃទី ១០ឧសភា២០១៩ វេលាម៉ោង ២២.៤៩នាទី នៅចំណុចភូមិព្រែកប៉ាន ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្តាល។
នគរបាលស្រុកស្អាងបានថា ជនរងគ្រោះ ឈ្មោះភួង សាំង ភេទស្រី ៥៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកប៉ាន ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ (ត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យ)។ ជនសង្ស័យឈ្មោះថាថា សេង ( ហៅតឿ) ភេទប្រុស អាយុ ១៨ឆ្នាំជនជាតិខ្មែរ រស់នៅភូមិព្រែកប៉ាន ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរមិនពិតប្រាដក(ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ)។
នៅថ្ងៃទី ខែឆ្នាំ វេលាម៉ោងកេីតហេតុខាងលើ ឈ្មោះ ថា សេង ហៅ(តឿ) បានឈ្លោះប្រកែករករឿងឪពុកម្តាយ បងប្អូនមិនឲ្យចូលផ្ទះ ហេីយមានកាន់កាំបិតផ្គាក់ជាប់ដៃ រហូតដល់វេលាម៉ោង ២១ និង៣០នាទី ឈ្មោះថា សេង(តឿ) បានដុតផ្ទះ ១ខ្នងទំហំ ៩ម៉ែត្រគុណ៦ម៉ែត្រ និងទ្រព្យសម្បត្តិ មួយចំនួនដែលមាននៅក្នុងផ្ទះឆេះស្ទើរគ្មានសល់ ។
ពេលទទួលបានព័ត៍មាន កម្លាំងនគរបាលប៉ុស្គិ៍ត្រេីយស្លា បានចុះដល់កន្លែងកេីតហេតុ ពេលនោះ ឈ្មោះថា សេង បានគេចខ្លួនបាត់។ លុះដល់ថ្ងៃទី ១១ឧសភា២០១៩ វេលាម៉ោង៦ព្រឹក ទេីបកម្លាំងនគរបាលប៉ុស្គិ៍ តាមស្រាវជ្រាវរកឃើញ និងបានឃាត់ខ្លួន ឈ្មោះថាសេង(តឿ) យកមកប៉ុស្គិ៍ ដេីម្បីសាកសួរ និងប្រមូលផ្តុំសំណុំរឿង បញ្ជូនមកអធិការដ្ឋាននគរស្រុកស្អាង ចាត់ការបន្តតាមនីតិវិធី៕