រដ្ឋបាលខេត្តកំពង់ចាមប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារ១៥ឧសភា ក្រោមប្រធានបទ”សុខុមាលភាពគ្រួសារជាកាតាលិករក្នុងការអនុវត្តប្រពន្ធ័គាំពារសង្គមនៅកម្ពុជា”
កំពង់ចាម៖រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុវជននិងយុវនីតិសម្បទាលោកវងសូតនិងលោកស្រីបានអញ្ជើញជាគណៈអធិបតីក្នុងការប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារ១៥ឧសភា ក្រោមប្រធានបទ“សុខុមាលភាពគ្រួសារជាកាតាលិករក្នុងការអនុវត្តប្រពន្ធ័គាំពារសង្គមនៅកម្ពុជា” នៅសាលសន្និសីទសាលាខេត្តកំពង់ចាមដោយមានការអញ្ជើញចូលរួមពីលោកគួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមព្រមទាំងលោកលោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តនិងនិវត្តជនចាស់ជរាជាច្រើនរូបផងដែរ។
ថ្លែងក្នុងពិធីនោះលោកគួចចំរើនអភិបាលខេត្តកំពង់ចាមបានលើកឡើងថាជាមោទនភាពដ៏វិសេសបំផុតសម្រាប់ខេត្តកំពង់ចាមដែលទទួលបានការផ្តល់កិត្តិយសពីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាឲ្យធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារ១៥ឧសភាឆ្នាំ២០១៩នេះក្រោមប្រធានបទ“សុខុមាលភាពគ្រួសារជាកាតាលីករ ក្នុងការអនុវត្តន៍ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា” ក្នុងស្ថានភាពដែលប្រទេសជាតិយើងបច្ចុប្បន្ន កំពុងស្ថិតក្នុងភាពអនុគ្រោះដ៏ល្អប្រសើរដែលបង្កលក្ខណៈសម្បត្តិឲ្យប្រជាពលរដ្ឋយើងបន្តរួមសាមគ្គីរួមកម្លាំងគ្នាប្រឹងប្រែងឈានទៅសម្រេចសមិទ្ធិផលធំៗថ្មីៗទៀតក្នុងដំណើរការកសាងជាតិនិងលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន។
ឆ្លៀតក្នុងឱកាសនោះដែរលោកវងសូតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបានលើឡើងថាទិវាអន្តរជាតិស្តីពីគ្រួសារ១៥ឧសភាឆ្នាំ២០១៩នេះគឺជាការដឹងគុណដល់មាតាបិតាដែលបានអប់រំប្រៀនប្រដៅកូនចៅនិងថែរក្សាឱ្យបានរៀនសូត្រឱ្យមានចំណេះដឹងរហូតបានក្លាយជាមូលធនបញ្ញាដ៏មានសក្តានុពលក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចជាតិ។ ដោយគ្រួសារគឺជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់រូបជាកម្លាំងចលករក្នុងការជំរុញកិច្ចការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងវប្បធម៌ពិសេសរក្សាបាននូវសន្តិភាពនិងស្ថិរភាពជាតិដែលជាកត្តាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិដែលប្រទេសយើងរក្សាបាននូវកំណើនសេដ្ឋកិច្ចជានិច្ចដែលធ្វើឲ្យយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថារាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានយកចិតទុកដាក់យ៉ាងខ្លាំងតាមរយៈការកសាងនូវគោលនយោបាយជាច្រើនដូចជាគោលនយោបាយជាតិគាំពារសង្គមនិងគោលនយោបាយជាតិមនុស្សចាស់។ហើយនៅខែមិថុនាឆ្នាំ២០១៩នេះរាជរដ្ឋាភិបាលបានដាក់កម្មវិធីឧបត្ថម្ភស្ត្រីមានផ្ទៃពោះនិងកុមារមានអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រផងដែរ៕