ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្រ្កាបក្រុមចោរឆក់១សំបុកក្រោយពីធ្វេីសកម្មភាពឆក់ទូរស័ព្ទពីជនបរទេសបានសំរេច

97

ភ្នំពេញ៖ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចប្រតិបត្តិការនគរបាលព្រហ្មទណ្ឌខណ្ឌសហការជាមួយនគរប៉ុស្តិ៍ធ្បេីការស្រាវស្វែងរហូតឃាត់ខ្លួនបានបក្សពួកមួយសំបុកក្រោយពីជនសង្ស័យធ្វេីសកម្មភាពពីស្រ្តីជនបរទេសម្នាក់ឆក់យកទូរស័ព្ទបានសំរេច។

     ហេតុការនេះបង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី១១ខែឧសភាឆ្នាំ២០១៩នៅចំណុចមុខផ្ទះលេខ១០២ផ្លូវ១១៣  ស្ថិតនៅភូមិ២សង្កាត់បឹងកេងកងទី២ខណ្ឌចំការមន

លោកវរសេនីយ៍ត្រីហ៊ាងថារ៉េតអធិការរងទទួលផែនយុត្តធម៍ខណ្ឌចំការមនបានឃាត់ជនសង្ស័យទី១ឈ្មោះវ៉ាន់សុខណាន់ភេទប្រុសអាយុ១៦ឆ្នាំមុខរបរសិស្សស្នាក់នៅផ្ទះគ្មានលេខភូមិត្នោតជ្រុំសង្កាត់បឹងទំពុនទី២ខណ្ឌមានជ័យទី២ឈ្មោះរ៉ាវណ្ណឆាណុតភេទប្រុសអាយុ១៦ឆ្នាំមុខរបរសិស្សស្នាក់នៅផ្ទះ៦៥ផ្លូវ៩៧ភូមិ៥សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនទី៣ឈ្មោះកែធិតាកិត្យាភេទប្រុសអាយុ១៥ឆ្នាំមុខរបរសិស្សស្នាក់នៅផ្ទះជួលភូមិត្នោតជ្រុំសង្កាត់បឹងទំពុនទី២ខណ្ឌមានជ័យនិងទី៤ឈ្មោះជាសុវណ្ណារ៉ាភេទប្រុសអាយុ១៦ឆ្នាំមុខរបរសិស្សស្នាក់នៅផ្ទះលេខ៣៤០ផ្លូវ៣៧០សង្កាត់បឹងកេងកង១ខណ្ឌចំការមនទី៥ឈ្មោះប៉ែតដារ៉ាភេទប្រុសអាយុ១៧ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យឆក់២លេីកក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនទី១ស្ពានភ្លោះកោះពេជ្រអត់បានសំរេចទូរស័ព្ទទី២ស្ពានឥន្ធូអត់សំរេចចំណែកជនរងគ្រោះឈ្មោះPustova Olha ភេទស្រីអាយុ២៨ឆ្នាំជនជាតិអ៊ុយក្រែនស្នាក់នៅសណ្ឋាគារហ្គូអ៊ីងភូមិ៥ក្រុម២៩សង្កាត់បឹងកេងកង១ខណ្ឌចំការមន

លោកវរសេនីយ៍ត្រីហ៊ាងថារ៉េតអធិការរងបន្តថាមុនកេីតហេតុកម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយព្រហ្មទណ្ឌខណ្ឌរួមនិងការិយាល័យក្រសួងមហាផ្ទៃនិងការិយាល័យស្នងការក្រុងល្បាតក្នុងមូលដ្ឋានដេីម្បីបង្ការបទល្មេីសឆក់លួចហេីយក៏មានជនសង្ស័យ៤នាក់ជិះម៉ូតូម៉ាកម៉ូតូស៊ុយស៊ូគីលេតពណ៌សពាក់ស្លាកលេខភ្នំពេញCK៩៧៦៩ម៉ូតូសង់ប៊ិចពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញCD៣៥៨៨ធ្វេីសកម្មភាពឆក់ទូរស័ព្ទពីស្រ្តីជនបរទេសដែលកំពង់ជិះម៉ូតូកង់បីដៃកាន់ទូរស័ព្ទរួចជនសង្ស័យព្យាយាមបេីករត់គេចខ្លួនតែកម្លាំងនគរបាលដេញតមឃាត់បាននៅផ្លូវសហព័ន្ធរស្សុីឃាត់បានជនសង្ស័យ២នាក់នាំមកស្នាក់ការប៉ុស្តិ៍សួរនាំ។ក្រោយពីសាកសួរនាំស្វែងរកចាប់ដល់ផ្ទះសំណាក់៣៤២ដែលស្នាក់នៅបន្ទប់លេខ២១៦និង២១៧ជាន់ទី២មានគ្នីចំនួន៧នាក់ស្រី២នាក់តែពាក់ព័ន្ធករណីប្រុស៣នាក់ទេក្រៅពីនេះមិនពាក់ព័ន្ធអោយត្រលប់ទៅវិញហេីយចំណែកជនសង្ស័យសរុប៥នាក់និងម៉ូតូ២គ្រឿងឃាត់ខ្លួនបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដេីម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់

 

អត្ថបទដែលជាប់ទាក់ទង