ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេង ស្រឿនត្រូវបង្ខំឲ្យប្រកួតទាំងបាក់ធ្មេញ

155

ភ្នំពេញ:ការប្រកួតប្រដាល់លើសង្វៀនអាស៊ីអាគ្នេយ៍ព្រឹកថ្ងៃអាទិត្យទី៨មិថុនាអ្នកប្រដាល់កម្ពុជាសេង ស្រឿន
ក្លិបមហិទ្ធិរិទ្ធតាដំបងដែក ដែលប្រកួតជាមួយអ្នកប្រដាល់ថៃSen Khumនោះគេត្រូវគូប្រកួតវ៉ៃឲ្យបាក់ធ្មេញមួយ និង
ធ្មេញក្បែរនោះ ចំនួន២ទៀតត្រូវរង្គើរ ។

ការវ៉ៃមួយដៃបណ្ដាលឲ្យបាក់ធ្មេញនេះកើតមានតាំងពីទឹកទី១មកម្ល៉េះ ។ បន្ទាប់ពីតស៊ូរហូតចប់ទឹកទី១សេងស្រឿនសុំបោះបង់ចោលការប្រកួត ។ក្នុងស្ថានភាពបែបនេះលោកវេជ្ជបណ្ឌិតឌៀប វណ្ណាដែលជាវេជ្ជបណ្ឌិតប្រចាំនៅសង្វៀន ប្រកួតនោះឡើងពិនិត្យតែលោកវេជ្ជបណ្ឌិត បង្ហាញពីភាពអល់អែកក្នុងការសម្រេចចិត្ត ។

ជាមួយនឹងការអល់អែកនេះគ្រូបេទ្យប្រចាំសង្វៀន គឺលោកជឹម ផល្លាបានឡើងពិនិត្យម្ដង ហើយលោកក៏ទាមទារឲ្យសេង ស្រឿនប្រកួតមួយទឹកទៀត បើមានបញ្ហាអ្វីពេលចប់ទឹកធ្វើសញ្ញាមកលោកនោះលោកនឹងបញ្ឈប់ ។ជាមួយគ្នានោះប្រធានគណៈវិនិច្ឆ័យ និង ស្នងការប្រកួតក៏បានទាមទារឲ្យប្រកួតបន្តសិនដែរ ។

បើនិយាយក្នុងគោលការណ៍បច្ចេកទេស នៅពេលដែលអត្តពលិកម្នាក់មានបញ្ហារបួសហើយរូបគេអាច នឹងទទួលការឈឺចាប់ខ្លាំងនោះទាំងពេទ្យ ទាំងមន្រ្តីកាត់ក្ដីគួរតែពិចារណាឲ្យបានខ្លាំងជាងនេះ ។ កន្លងមកដោយសារតេមិនស្ដាប់សំណូមពររបស់សាមីខ្លួនប្រកួត ទើបមានអ្នកប្រដាល់ខ្លះស្លាប់បាត់បង់ជីវិត បន្ទាប់ពីប្រកួតចប់ ។នៅពេលដែលជួបបញ្ហាបែបនេះម្នាក់ៗសុទ្ធតែរកលេសដោះសារយករួចខ្លួនរៀងៗខ្លួន ។អ្នកដែលដោះស្រាយមែនទែននោះគឺលោកប្រធានសហព័ន្ធ ដែលខ្នះខ្នែងបញ្ជូនទៅមន្ទីរពេទ្យ រកលុយបង់ថ្លៃពេទ្យ ហើយបើមានគ្រោះថ្នាក់ដល់ជីវិតប្រធានសហព័ន្ធ ស្វែងរកលុយមកជួយទៀតផង ។

ជាការពិតហើយមុនពេលប្រកួតអ្នកប្រដាល់ គ្រូបង្វឹក ប្រធានក្លិប ឬ តំណាងសុទ្ធតែស៊ីញ៉េ ទទួលខុសត្រូវទាំងស្រុងចំពោះគ្រោះថ្នាក់ជាយថាហេតុនានានៅពេលប្រកួត ។តែបន្ទាប់ពីមានបញ្ហាម្នាក់ៗចាប់ផ្ដើមរកលេសដោះសារ ដើម្បីកេចចេញពីការទទួលខុស ត្រូវ ។

ខ្លះនិយាយយកសមថាអ្នកប្រដាល់រូបនេះ ធ្លាប់ត្រូវគេប្រើវត្ថុរឹងវ៉ៃចំក្បាលតាំងពីមុនហាត់ប្រដាល់ឯណោះ ឯខ្លះថាអ្នកប្រដាល់រូបនេះធ្លាប់ជិះម៉ូតូដួល ហើយមានការប៉ះទង្គិចក្បាលខ្លាំងតាំងពីមុនមក ។តាមពិតនេះជាហេតុផលនេះ សមរម្យតែខ្វះភាពឡូស៊ិកព្រោះមុនប្រកួតពួកគេ សុទ្ធតែឆ្លងកាត់ការត្រួតពិនិត្យសុខភាពពីគ្រូពេទ្យដែរតើ ។ នេះគ្រាន់តែជាបញ្ហាមួយដែលវាមិនជាស្រាលប៉ុន្មាននោះទេ ។ប្រដាល់គឺការវ៉ៃគ្នាហេតុនេះហានិភ័យងាយ
នឹងកើតមានណាស់ ។សូមពិចារណាពីតម្លៃជីវិតអ្នកប្រដាល់ផង ៕

អត្ថបទដែលជាប់ទាក់ទង