ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថភ្លើង បុករថយន្តធុនធ្ងន់ ក្រឡាប់ផ្ងារជើង

134

ខេត្តព្រះសីហនុ-ថ្ងៃអាទិត្យ ថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០១៨ វេលាម៉ោង ១៧:៣០នាទី នៅចំណុចផ្លូវបេតុងចូលរោងចក្រថាមពលអគ្គីសនីដើរដោយធ្យូងថ្ម ស្ថិតនៅក្រុម៣ ភូមិ៤ ឃុំអូរត្រះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងរវាងរថភ្លើង និងរថយន្តធុនធ្ងន់ អ្នកបើកបររថភ្លើងឈ្មោះ ស្វាយ សំអាត ភេទប្រុស អាយុ៥៩ឆ្នាំ ស្នាក់នៅ ភ្នំពេញ(រងរបួសស្រាល) និងអ្នកបើកបរម្នាក់ទៀតឈ្មោះ សយ សម្បិត្ត ភេទប្រុស អាយុ ៥៥ឆ្នាំ ស្នាក់នៅ ភ្នំពេញ (រងរបួសស្រាល) រថភ្លើងបើកបរពីទិស លិច-កើត (ព្រះសីហនុ-ភ្នំពេញ)មកដល់ចំណុចខាងលើក៏បានបុករថយន្តមួយគ្រឿងទៀត ចំផ្នែកខាងក្រោយរថយន្ត (បើកក្នុងទិសដៅពីជើងទៅត្បូង) ដែលបានបើកកាត់ពីមុខរថយភ្លើង បណ្តាលអោយរថយន្តក្ទៀតចេញពីផ្លូវដែកប្រវែង២០ម៉ែត្រ។ អ្នកបើកបរថយន្តឈ្មោះ លឹម វុទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរអ្នកបើកបរ(រងរបួសស្រាល) ក្រោយពីបុករថភ្លើងបានបន្តដំណើរទៅទៀត។

អត្ថបទដែលជាប់ទាក់ទង